បេសកកម្មធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំ Cambodian Idol រដូវកាលទី ៤ របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចប់ទៅយ៉ាងរលូន ដោយម្ចាស់ពានបានទៅដល់ លីម តិចម៉េង ជាបេក្ខជន
មកពីខេត្តកំពង់ចាម។រឿងដែលមហាជនចាប់អារម្មណ៍ ក្រោយបញ្ចប់តួនាទីយ៉ាងជោគជ័យនៅក្នុងកម្មវិធីប្រឡងចម្រៀងខាងលើមិនបានប៉ុន្មានថ្ងៃ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានទិញរថយន្តសេរីទំនើបម៉ាក Lexus LM 2022 ពណ៌ខ្មៅដ៏ប្រណីតមួយគ្រឿងភ្លែត ដោយអ្នកនាងបានទិញសម្រាប់ងាយស្រួលក្នុងការធ្វើដំណើរលក្ខណៈគ្រួសារ។ឱក សុគន្ធកញ្ញា បានបង្ហាញសកម្មភាពគេដឹករថយន្តដ៏ប្រណីតតម្លៃខ្ទប់ ២០ ម៉ឺនដុល្លារ ម៉ាក Lexus LM 2022 មកដល់មុខផ្ទះ ដោយតារាស្រីរូបនេះបានបង្ហោះនៅលើ Fb Story របស់ខ្លួន បង្ហាញពីជីវិតយ៉ាងអភិជនគួរឱ្យកោតសរសើរបំផុត។ពិតណាស់ក្រោយមមាញឹកនឹងបំពេញកាតព្វកិច្ចលើតំណែងជាគណៈកម្មការមួយរយៈកន្លងទៅ ពេលនេះ ឱក សុគន្ធកញ្ញា ក៏ចាប់ផ្ដើមត្រឡប់មកមើលថែផ្ដល់ភាពកក់ក្ដៅឱ្យកូន និង ស្វាមីយ៉ាងពេញលេញ៕