នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ នេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងព័ត៌មាន និង ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំជាមួយខាងភាគីក្រុមហ៊ុន មហាហង្ស ពាក់ព័ន្ធនឹងរឿងកម្មវិធី Miss Grand Camb
odia ដែលកម្មវិធីមួយនេះ ថ្មីៗនេះទទួលរងនូវការរិះគ ន់យ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកសិល្បៈ ក៏ដូចជាមហាជន ទៅលើឈុតសម្លៀកបំពាក់ដែលមានភាព សិ ចស៊ីជ្រុល ពិបាកទទួលយក។ទាក់ទិនទៅនឹងសកម្មភាពបែបនេះ ទាក់ទិនទៅនឹងសកម្មភាពបែបនេះ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ម្សិលមិញនេះ ក្រសួងកិច្ចការនារី ក៏បានសំដែងនូវការសោកស្តាយ និងថ្កោលទោ សយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពបែប នេះ ដែលមិនត្រឹមតែពុំបានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ តែបានធ្វើឱ្យប៉ះពា ល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ៕