ភ្នំពេញ ប្រិយមិត្តដែលនិយមទស្សនាការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ
កាលពីរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២២យប់មិញនេះ ហើយបេក្ខភាពជើងខ្លាំង លីម តិចម៉េង កាន់តែមានភាពលេចធ្លោយ៉ាងខ្លាំង
រហូតលើកពាននោះជាងនេះទៅទៀត អ្វីដែលគួរឲ្យសរសើរនោះគឺ រូបលោក លើកពានទទួលប្រាក់រង្វាន់រាប់លាន តែមិនខ្វល់
ទៅជប់លៀងអបអរសាទរភ្លាមៗឡើយ សុទ្ធចិត្តអង្គុយហូបបាយម្តាយខ្ចប់ដាក់ស្លឹកឈូកឲ្យពេលចេញពីប្រកួត ជាមួយត្រីងៀត ឮថាម្តាយខ្ចប់មកពីកំពង់ចាមថែមទៀតផង៕