សូមរំលឹកឡើងវិញថា ក្នុងនោះ អភិបាលខេត្តសៀមរាប និងអាជ្ញាធរបានប្រាប់ឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះនៅត្រឹមថ្ងៃទី២៨ សីហា តែលោក ខឹម វាសនា យល់ព្រមសហការជាមួយអាជ្ញាធរ ប៉ុន្តែ
លោកសុំពន្យាពេលរំសាយការប្រមូលផ្ដុំនេះ នៅថ្ងៃទី៣០ សីហា៕មកដល់វេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០ ២២នេះ ចំនួនប្រជាពលរដ្ឋដែលមកស្នាក់នៅជុំវិញចម្ការម្រេចលោក ខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី
មិនទាន់មានការថមថយនោះទេ។អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឲ្យដឹងតាមទូរស័ព្ទថា មកដល់ថ្ងៃទី២៨នេះ ប្រជាពលរដ្ឋនៅដែលមកស្នាក់នៅជុំវិញចម្ការម្រេចលោក ខឹម វាសនា នៅតែមានចំនួន
ប្រមាណជាងមួយម៉ឺននាក់ដដែល។ លោកថា ជាការពិតអាជ្ញាធរនៅតែរក្សានូវឥរិយាបទសម្របសម្រួល ដោយសាររឿងវាកើតទៅហើយ។បើតាមលោក ឃឹម ហ្វីណង់ អះអាងថា លោក ខឹម វាសនា បានសន្យាថា នឹងរំសាយការជួបជំគ្នា នៅថ្ងៃទី៣០ ខែសីហា ក្នុងករណីដល់ថ្ងៃកំណត់ហើយមិនរំសាយ អាជ្ញាធរក៏ត្រៀមវិធានការដែរ។ លោកថា វិធានការប្រឆាំងការរីករាលដាលជំងឺកូវីដ១៩មួយ វាគ្រប់គ្រាន់សម្រាប់អាជ្ញាធរមានវិធានការ។