ពុទ្ធោ! ជាប់គុក៥ថ្ងៃ តារាថៃ Pinky សភាពកាន់តែដុនដាប ព្រោះថា..

0
47

តារាសម្ដែងស្រីថៃ Pinky Savika និងម្ដាយ រួមទាំងមនុស្សចំនួន១៩នាក់ផ្សេងទៀត ត្រូវបាន​ឃុំខ្លួន​នៅ​ព.ន្ធនាគារ ​បន្ទាប់ពីរងការចោ.ទប្រកាន់ថាបានឆបោ.កប្រាក់អ្នកដទៃក្នុងទំហំជាង​ ៥៣​លាន​ដុល្លារ។Pinky និងម្ដាយ ត្រូវបានចោ.ទប្រកាន់ពីប ទឆ. បោ កសាធារណៈជន និងបានរំលោ.ភច្បា.ប់ស្ដីពីឧ.ក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ តាមរយៈការឃោសនាឲ្យវិនិយោគលើរូបិយប័ណ្ណ បរទេស ឬទីផ្សារ Forex-3D ដើម្បីបានប្រាក់ចំណេញ។ ម្ដាយកូនទាំងពីរ បានប្រើប្រាស់ឯកសារកម្មសិទ្ធិដីធ្លីទុកជាឯកសារធានាសុំនៅក្រៅឃុំ ប៉ុន្តែត្រូវបានតុលា.ការច្រានចោ.លសំណើរ ដោយហេតុខ្លាចថាពួកគេរត់ចេញពីប្រទេស។ ក្រោយបើ ក ស.វនាការរួច ពួកគេត្រូវបាននាំខ្លួនទៅពន្ធ.នាគារ ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន។មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី ២៤ ខែសីហាកន្លង ទៅនេះ ពិធីករ Moddam ស្រាប់តែបានបង្ហាញពីរឿងរ៉ាវរបស់ Pinky តាមរយៈកម្មវិធីមួយ ដោយប្រាប់ពីបញ្ហា​ដែល​មនុស្ស​ជា​ច្រើន​កំពុងតែតាមដាន ដោយនៅក្នុងនោះ ពិធីកររូបនេះ បានបង្ហើបថា Pinky បានយំ និងចាប់ផ្តើមមានភាពតានតឹង ប៉ុន្តែ​ក៏កំពុងតែព្យាយាម​កុំ​ឲ្យមានភាព​តានតឹង​ខ្លាំង​ពេកដោយសារតែ នាងបាននៅជាមួយនឹងម្តាយរបស់ខ្លួន ខណៈនៅថ្ងៃទី ៥ ដែលបាន ជាប់ឃុំឲ្យនៅដាច់ដោយឡែក។លើសពីនេះ ក៏បានបង្ហាញឲ្យដឹងទៀតថា Pinky បានពិភាក្សា​ជាមួយ​មេ ធាវី​ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ​ម្ដង​ទៀត តែចំណុចសំខាន់នោះគឺ មនុស្សនៅក្នុងផ្ទះរបស់នាង​ ​ត្រូវ​បាន​ចា ប់​ឃុំខ្លួនទាំងអស់ ដូច្នេះហើយ គ្មាន​មេ ធាវី​ណា ដែលត្រូវ​បាន​​រៀបចំចូលទៅជួយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here