ដល់ម្លឹងផង! សូម្បីតែ សាន ផានិត ក៌និយាយបែបនេះដាក់ ភិទិ ដែរ

0
51

ពិតណាស់ ក្រោយពីធ្វើការប្រឡងប្រជែងជម្រុះចម្រាញ់ជាច្រើនសប្ដាហ៍កន្លងទៅ ពេលនេះកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian idol រដូវកាលទី ៤ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ នៅរាត្រីថ្ងៃទី ២៨ ខែសីហា  ឆ្នាំ ២០២២ នេះ។ពេញចិត្តសំឡេងរបស់ ភិទិ ពេក ធ្វើឲ្យ តារាចម្រៀងជើងចាស់ លោក សាន ផានិត ទប់ចិត្តលែងជាប់ហើយ ក៏ហ៊ាននិយាយត្រង់ៗថា “ប្អូន សុភិទិ នៅតែជាបេក្ខភាព ស័ក្តិសម នឹងលើកពាន សម្រាប់ខ្ញុំ ដោយ  សារតែប្អូន ជានិមិត្តរូប សំឡេងនៃភាពប្លែក ដាច់ដោយឡែក មិនច្រឡំគេ (Unique) ថ្នម អឺន រលាក់ បត់បែន បានពីរោះតាមប្រភេទ ម៉េឡូឌីបទ ស្សេស ឆាក សមញ ល្អ។ស្របពេលនេះ បើទោះបីជា បេក្ខភាព៣នាក់ទៀត ក៏សុទ្ធតែមានសមត្ថភាពល្អខ្លាំងផងដែរនោះ តែពួកប្អូនទាំង៣នោះ នៅមានកំរិត សំឡេងនៃភាព ដែលមិនដាច់ ដោយឡែក( Uniqued ) នៅឡើយ។សម្រាប់សប្តាហ៍ទី៥ ពាក់កណ្តាល ផ្តាច់ព្រ័ត្រនេះ សុភិទិ មើលទៅ ដូចជាបាក់ទឹកចិត្ត អាចចេញពីការ អកស៊ើ លើបទចម្រៀង និងដៃគូច្រៀងរូម ទើបបានជាភ្លាត់ ស្ទើរតុង ស្ទើរអារម្មណ៍ កន្លែងខ្លះ រហូតដល់បាត់បង់ ទំនុកចិត្ត និងម្ចាស់ការ ។យ៉ាងណា! ប្អូនមួយណា លើកពានក៏នៅតែជាអាយដ លបង និងរបស់មហាជនទាំងអស់គ្នា ខុសពីការបញ្ចេញមតិបងម្នាក់ វាមិនដូចការគិតមហាជនបានទេ ប្អូនៗ មកដល់វគ្គនេះ មិនងាយទេ កុំបារម្ភ ខ្លាំងណាស់ សំខាន់ធ្វើអោយបានល្អបំផុត វគ្គបញ្ចប់ទៀត ស៊ូ ស៊ូ ពីបង សាន ផានិត ឯករាជ្យ”។

LEAVE A REPLY

Please enter your comment!
Please enter your name here