មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម កាលពីយប់មិញនេះ ក្រោយបុរសជនជាតិថៃម្នាក់បាន បង្ហោះរូបភាពច្រើនសន្លឹកពី រថយន្តស៊េរីទំនើប Bugatti Chiron sport 110 ANS កំពុងជិះលើដងផ្លូវនៅក្នុងប្រទេសថៃ ដែល
រថយន្តនេះ ជារថយន្តផលិតមានកំណត់តាមពាក្យលេចឮមានតែ ២០ប៉ុណ្ណោះ នៅលើពិភពលោក។យ៉ាងណាមិញ អ្វីដែលធ្វើឲ្យគេឯងកាន់តែចាប់អារម្មណ៍ ជាពិសេសហ្វេនៗរថយន្តនៅកម្ពុជា គឺដោយសារតែ រថយន្តតម្លៃជាង ៤លានដុល្លារមួយនេះមានពាក់ស្លាកកម្ពុជា ដោយលេចឮពាក្យចចាមរ៉ាមថា ម្ចាស់រថយន្តជាកូនប្រុសមន្ត្រីម្នាក់
ដែលបានរៀបការនឹងតារាថៃ រួចក៏រស់នៅក្នុងប្រទេសថៃរហូតដល់សព្វថ្ងៃនេះ នេះបើយោងតាមគណនីយ្យហ្វេសប៊ុក របស់ Vin Da បានលើកឡើងថា(ប្ដីជាសេដ្ឋីនៅខ្មែរ ប្រពន្ធជាសេដ្ឋីនៅថៃ ចំណែកអ្នករិះគុណចំអកគេជាសេដ្ឋីកូនបំណុលធានាគា…)