អតីតតារាកំប្លែងល្បីធ្លាប់មានឈ្មោះល្បី ល្បាញប្រចាំស្ថានីយទូរទស្សន៍ជាតិកម្ពុជា(ទទក)នាយ គ្រួច ក្រោយបាត់មុខលើវិស័យសិល្ប: អស់មួយរយ:ធំ ពេលនេះក៏ស្រាប់តែលេចដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយពេលឡើងជាថៅកែ។
អតីតតារាកំប្លែងជើងចាស់រូបនេះ ក្រោយបាត់វត្តមា នពីសិល្ប:អស់មួយសន្ទុះធំមកនោះ មិនត្រូវបានទស្សនិកជន ឬអ្នកគាំទ្រណាម្នាក់ដឹងទេថាតើនាយ គ្រួច
បច្ចុប្បន្នកំពុងរស់នៅប្រកបមុខរបរជាមួយអាជីពអ្វីឡើយ បន្ទាប់ពីសិល្ប:ស្ងប់ស្ងាត់។ ប៉ុន្តែពេលនេះ ក៏ស្រាប់លេចឮថា នាយ គ្រួច បានក្លាយជាថៅកែមានលុយកាន់ពេញដៃទៀតផង។
បើតាមការបង្ហោះរបស់លោក ហេង ឡុង បានសរសេរភ្ជាប់ជាមួយរូបភាពតារាកំប្លែងនាយ គ្រួច បែបនេះថានាយ គ្រួច អ្នកកំប្លែងនៅទទកវាសនាមនុស្សមើលមិនឃើញកុំមើលងាយ។
យ៉ាងណាមិញលោក ហេង ឡុង មិនបានបញ្ជាក់ទេថា នាយ គ្រួច បច្ចុប្បន្នកំពុងចាប់អាជីពអ្វីទេប៉ុន្តែបើតាមការសង្កេតឃើញរូបភាពនោះ ត្រូវបានអ្នកគាំទ្រយល់ថានាយបានក្លាយជាថៅកែទៅហើយ។
ទន្ទឹមគ្នានេះដែរ ក៏មានអ្នកគាំទ្រ ដែលស្គាល់នាយ គ្រួច បានលើកឡើងដែរថា ខ្ញុំក៏រាប់អានជាមួយគាត់ដែរបង តាំងពីគាត់នៅផ្សាតានីកាលនឹងគាត់អត់ដែរទេ តែឥឡូវគាត់មានហើយ ខ្ញុំក៏ជួបគាត់ដែរបង វាសនា មនុស្សយើងមើលមិនឃើញមែនបង៕