មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសជាប្តីបានតាមទាន់ ប្រពន្ធជិះរថយន្តជាមួយមនុស្សប្រុស បំណង ដេ ក ក្នុងផ្ទះ សំ ណា ក់ «មហាលាភ»
ហើយក៏បានមក ប្តឹ ងស ម ត្ថកិ ច្ចឱ្យ ឃា ត់ ខ្លួនដល់បន្ទប់ យកទៅដោះស្រាយតាម ច្បាប់ភ្លាមៗតែម្តង។ ហេតុការណ៍នេះ កើតឡើងកាល ពីព្រឹកថ្ងៃទី២៦ មេសា នៅក្នុងផ្ទះសំណាក់ យីហោ «មហាលាភ»
បន្ទប់លេខA20 ស្ថិតក្នុងភូមិកំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ប្រភពពីសមត្ថកិច្ចឱ្យដឹងថា បុរសជាប្តីមាន អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងខណ្ឌចំការមន។
រីឯប្រពន្ធអាយុ៣៤ឆ្នាំ មុខរបរលក់ ដូរដូចគ្នា ។ ដោយឡែក បុរសជា ប់ ចោ ទ ជា ស ហាយ មានអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំ នៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។
ប្រភពពីបុរសជាប្តីបាន រៀបរាប់ឲ្យដឹងថា គាត់ និងប្រពន្ធបានរៀបការ ជាមួយគ្នា១៤ឆ្នាំមកហើយ ព្រមទាំង បានបង្ហាញសំបុត្រអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ចុះអំឡុងឆ្នាំ២០១១ ទៀតផង ។
មកដល់ពេល នេះគាត់មានកូន ៤នាក់ហើយ ក្នុងនោះមានស្រីម្នាក់ផង ។ គាត់បន្តថា ក្នុងរយ:ពេល ១ឆ្នាំមកនេះ គាត់និងប្រពន្ធរស់ នៅមិនចុះសម្រុងគ្នាទេ ចេះតែឈ្លោះគ្នាជា ញឹកញាប់
ដែលគាត់ថា ទំ នា ស់បានកើត ចេញពីប្រពន្ធនេះតែម្តង ។ លុះមកដល់ថ្ងៃកើត ហេតុ គាត់បាត់រថយន្តម៉ាក តូយ៉ូតាកាមរី ឆ្នាំស៊េរី ១៩៩៧ និងប្រពន្ធមិនឃើញ នៅផ្ទះ ក៏បានតាម រកគ្រប់ទីកន្លែង ។
ស្រាប់តែប្រទះឃើញ រថយន្តនៅក្នុងផ្ទះ សំ ណា ក់ មហា លាភ ។ ភ្លាមៗ គាត់មកប្តឹងសមត្ថកិច្ច មូលដ្ឋានឲ្យឃាត់ខ្លួនទាំង ២នាក់ យកទៅចាត់ ការតាមច្បាប់តែម្តង ។
បច្ចុប្បន្ន សម ត្ថកិ ច្ចនគរបាល ក្រុងតាខ្មៅ កំពុងកសាងសំណុំរឿងនេះ បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាម ច្បាប់ ដោយមិនដឹងថា រវាងពួកគេទាំង ៣នេះ នឹងមានការសម្រប សម្រួលគ្នា បែបណានោះ ទៀតទេ ។