មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសចំ ណា ស់ខ្មែរឥ ស្លា មម្នាក់ ត្រូវប្រពន្ឋរាវរកតាមប្រពន្ឋ័GPS ពីក្រុងប៉ោយប៉ែត
ហើយស្រាប់តែមកប្រទះឃើញដេ កជាមួយស្រី នៅផ្ទះសំណាក់ក្នុងខណ្ឌជ្រោយចង្វារ ផ្អើលទាំងយប់ ដែលហេតុការណ៍នេះបង្ករឱ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង
កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវកែវចិន្តាក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ស្ត្រីខ្មែរឥ ស្លា មម្នាក់ដោយសារបា ត់ប្តីយូរថ្ងៃពេក ក៏បានឆែកមើលប្រព័ន្ធ GPS ដែលជា ប់នឹងរថយន្ត ស្រាប់តែឃើញប្តីនៅក្នុងផ្ទះសំ ណា ក់ជាមួយស្រីស្នេហ៍ រួចក៏នាំបងប្អូនតាំងពីក្រុងសិរីសោភ័ណ្ឌ មកស្រែ កឡូ ឡាមុខផ្ទះសំណាក់ផ្អើលអស់សមត្ថកិច្ចជួយអន្ត រាគ មន៍ ។
តាមប្រភពពីស្ត្រីជាប្រពន្ធមានឈ្មោះ ស្រេន អាស៊ីម៉ាស់ អាយុ37ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់គ្រឿងក្រអូបនៅផ្សារអគ្គ ក្រុងប៉ោយប៉ែត ស្នាក់នៅក្រុងប៉ោយប៉ែត បានឱ្យដឹងថា
គាត់នឹងបុរសជាប្តីដែលជាខ្មែរអ៊ីស្លា មដូចគ្នាបានរៀបការជាមួយគ្នារយៈពេល១៨ឆ្នាំមកហើយ បង្កើតបានកូន៤នាក់ជាចំណងដៃ ។
ស្ត្រីជាប្រពន្ធបន្តថា ការរស់នៅជាមួយគ្នាមួយរយៈចុងក្រោយ ប្រមាណជា២ឆ្នាំកន្លងមកនេះ ប្តីរបស់គាត់ហាក់មានការប្រែប្រួលខុសប្លែកធ្វើឲ្យគាត់តាមដានដឹងថា
លួ ច ទា ក់ទ ងស្រីថ្មីដែលជាជនជាតិខ្មែរអ៊ី ស្លា មដូចគ្នា ហើយគាត់ក៏បានលួ ងលោ មប្តីខ្លួនឲ្យឈប់ទាក់ទងជាមួយស្រីថ្មីទៀត រួចគាត់ក៏លើ កលែ ងទោសឲ្យ
ស្រាប់តែនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ គាត់ក៏បានប្រាប់ប្តីរបស់គាត់ថា «ទៅលេងផ្ទះម្តាយ២ទៅ៣ថ្ងៃ» មានអីប្តីរបស់គាត់ក៏លួ ចយកស្រីថ្មីមកជួ លផ្ទះឱ្យ និងលួចលាក់នៅជាមួយគ្នា
រហូតគាត់តាមដានជាបន្ត រួចក៏បានលួ ចដាក់ប្រព័ន្ធ GPS នៅនឹងរថយន្តរបស់ប្តីគាត់ម៉ាក CRV ពណ៌ព្រីងទុំ ពាក់ស្លាកលេខបន្ទាយមានជ័យ2C0157 ។
ស្ត្រីជាប្រពន្ធបានឲ្យដឹងបន្តថា ប្តីប្រពន្ធគាត់ក៏ធ្លា ប់បានប្តឹ ងលែ ងលះនៅក្រុងសិរីសោភ័ណ្ឌរួចហើយ ប៉ុន្តែការលែ ងលះមិនទាន់ដា ច់ស្រេ ចនៅឡើយទេ ។
ប្រភពដដែលបន្តទៀតថា លុះពេលកន្លងមកថ្មីៗនេះ ក៏ស្រាប់តែបា ត់ប្តីពីផ្ទះជាច្រើនថ្ងៃ ទូរស័ព្ទក៏មិនចូ លទៀត មិនដឹងថា ប្តីទៅណានោះទេ គាត់ក៏បានឆែកមើលប្រព័ន្ធ GPS នៅជា ប់រថយន្ត
ក៏ឃើញប្តីខ្លួននៅក្នុងផ្ទះសំ ណា ក់មួយកន្លែងនៅលើផ្លូវកែវចិន្តា ក្បែរនឹងរង្វង់មូលព្រហ្មមុខបួន បន្ទប់លេខ31 ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
ទើបរូបគាត់បានហៅបងប្អូនជិះរថយន្តពីខេត្តបន្ទាយមានជ័យឡើងមកភ្នំពេញ លុះមកដល់មុខផ្ទះសំណាក់ក៏ បានស្រែ កឡូ ឡាផ្អើលពេ ញផ្ទះសំ ណា ក់ និងបានប្តឹ ងក ម្លាំ ងអន្ត រាគ មន៍ខណ្ឌជ្រោយចង្វារ មកធ្វើការឃា ត់បុរសជាប្តី និងស្រីស្នេហ៍ថ្មីយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វារ ដើម្បីធ្វើការសួរនាំ ។
ចំណែកបុរសជាប្តីបាននិយាយថា មូលហេតុដែល គាត់លួ ចមានស្រីថ្មី គឺមកពីប្រពន្ធរបស់គាត់ជាមួយនឹងបងថ្លៃដែលរកស៊ីចូលហ៊ុនគ្នាបើកក្រុមហ៊ុនលក់គ្រឿងក្រអូបនោះ
បានលួ ចកេងលុយរបស់គាត់ជាង៨ម៉ឺនដុល្លារ ហើយប្រពន្ធបានចាកចេញពីគាត់ជាង៦ខែធ្វើឱ្យគាត់រស់នៅតែម្នាក់ឯង គាត់ក៏បានហៅប្រពន្ធមកវិញដើម្បីឱ្យមករស់នៅជាមួយគាត់
ប៉ុន្តែប្រពន្ធមិនព្រមមកនោះទេ។ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធបានទៅដាក់ពាក្យប ណ្តឹ ងនៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វារ ដើម្បីឱ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅក្រុងសិរីសោភ័ណ្ឌ ដោះស្រាយបន្តរទៀត ៕