មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានស្រ្តីមានវ័យ៤២ឆ្នាំម្នាក់ បានអះអាងថា ខ្លួនគាត់ជាប្រពន្ធដើមបានតាមទាន់ប្ដីកំ ហូ ច របស់ខ្លួនដែលចុះចោលប្រពន្ធកូន មក រួ ម រ ស់ ជាមួយស្រីថ្មី ហើយជួ លបន្ទប់ លា ក់ ខ្លួនពួ នអាត្មាសាងស្នេ ហ៍ជាមួយគ្នាអស់រយៈពេលជាច្រើនខែមកហើយ។
ដែលករណីប្រពន្ធដើមតាមទា ន់ជា ន់កែ ងប្តីជើងល្អ កំពុងនៅជាមួយស្រីស្នេ ហ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមការឱ្យដឹងពីសំណាក់ស្រ្តីជាប្រពន្ធដើម បានឲ្យថា ប្ដីប្រពន្ធរបស់គាត់មួយគូនេះមិនបានរៀបការនោះទេ គឺស្រឡាញ់គ្នាតែចិត្តហើយនិងចិត្តតែប៉ុណ្ណោះ។កាលពីរូបគាត់បានស្រលាញ់គ្នា ពេលដែលទៅរកស៊ីនៅឯប្រទេសថៃ រហូតមកដល់ពេលនេះគឺជាង១០ឆ្នាំហើយ ដោយបង្កើតកូនបានមួយទុកជាចំណងដៃនិស្ស័យស្នេ ហ៍ឆ្លងដែន។
ក្រោយមកចេះតែមានការរកាំរកូស រស់នៅមិនចុះសម្រុងនឹងគ្នា រហូតប្តីជើងល្អនេះ បានចុះចោលប្រពន្ធកូនមក រស់នៅជាមួយស្រីថ្មី។ដោយឡែក បុរសជាប្ដីបានរៀបរាប់ឲ្យដឹងថា មុនពេលដែលរូបគាត់បានចុះចេញពីផ្ទះ មក រួ ម រ ស់ ប្រពន្ធថ្មីនេះក៏ដោយសារតែប្រពន្ធដើរ ពូកែជេរដៀលត្មះថា
រូបគាត់ជាប្តី ជាមនុស្សគ្មានកំណើត ទើបរូបគាត់ទ្រាំរស់នៅលែងបាន ក៏សម្រេចចិត្តមករស់នៅជាមួយនឹងប្រពន្ធក្រោយដើម្បីសាង ជី វិ ត ជាថ្មី រកសេចក្តីសុខប្រចាំ ជី វិ ត ។បន្ទាប់មក មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានហៅអ្នកទាំងបីមកកាន់ប៉ុស្តិ៍នគរបាលអូរបែកក្អម ដើម្បីធ្វើការសាកសួរ និងដោះស្រាយគ្នាតាមផ្លូវច្បាប់៕