កាលពីពេលថ្មីៗនេះប្ដីប្រពន្ធវ័យក្មេងមួយគូជនជាតិវៀតណាម បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលបន្ទាប់ពីពួកគេបានលេចមុខនៅលើទំព័រសារព័ត៌មានក្នុងស្រុកនៃគេហៈទំព័រ webtintuc ដោយបង្ហាញថា ពួកគេកំពុងក្លាយជាឪពុកម្ដាយគេហើយបន្ទាប់ពីរៀបការកាលពីឆ្នាំ ២០១៧ ។
អ្វីដែលធ្វើឲ្យមហាជនហួសចិត្តនោះគឺប្ដីប្រពន្ធខាងលើមានវ័យក្មេងជាទីបំផុត គឺប្ដីមានវ័យ ១៤ឆ្នាំ ឈ្មោះ Dang Ton Chuong បច្ចុប្បន្នកំពុងរៀនថ្នាក់ទី ៨ចំណែកប្រពន្ធអាយុ ១៩ឆ្នាំ ឈ្មោះ Dang Mui Kieu បច្ចុប្បន្នពួកគេរស់នៅខេត្ត Cao Bang ដែលជាតំបន់ព្រៃភ្នំ ស្ថិតនៅភាគខាងជើងប្រទេសវៀតណាម ។
នាង Dang Mui Kieu បានប្រាប់ថា កាលនាងរៀនថ្នាក់ទី ៥ ប្ដីរបស់នាងរៀនថ្នាក់ទី ៣ ហើយក៏មិនដែលនិយាយរកគ្នាដែរ រហូតដល់ឆ្នាំ ២០១៧ ម្ដាយនាងបានផ្សំផ្គុំនាងរៀបការជាមួយគ្នាហើយនាងក៏មិនប្រកែកដែរ ដែលកាលនោះប្ដីរបស់នាងមានអាយុ ១១ឆ្នាំ ចំណែកនាងមានអាយុ ១៦ឆ្នាំ ។ នាងបន្តទៀតថា បន្ទាប់ពីរៀបការហើយ
ក្នុងរយៈពេលពេញមួយឆ្នាំ នាង និងប្ដីមិនដែលដេកគ្រែជាមួយគ្នាឡើយ ពោលគឺប្ដីដេកផ្សេង នាងដេកផ្សេង រហូតដល់ឆ្នាំបន្ទាប់ទើបម្ដាយឪពុកបានពន្យល់ថាជាប្ដីប្រពន្ធនឹងគ្នាត្រូវតែដេកជាមួយគ្នា ដូច្នេះហើយទើបពួកនាងបានដេកគ្រែជាមួយគ្នាបានពាក់កណ្ដាលឆ្នាំ ស្រាប់តែមានទំងន់ និងកើតបានកូនស្រីម្នាក់នៅឆ្នាំ ២០១៩ ។
និយាយពីបុរសជាប្ដីវិញ ត្បិតតែមានវ័យក្មេងខ្ចីក៏ពិតមែនតែគេជាមនុស្សឧស្សាហ៍ព្យាយាមជាមួយការងារធ្ងន់ស្រាល ពុំដែលរអ៊ូរទាំឡើយ ហើយញាតិមិត្តប្រុស្រីក្នុងស្រុកភូមិ
តែងតែអាណិតស្រឡាញ់ដល់រូបគេគ្រប់ៗគ្នា តែដោយសារតែខ្មា សអៀ នព្រោះខ្លួនមានគ្រួសារទាំងវ័យក្មេងពេក ទើបរាល់ពេលដែលជួបមនុស្សថ្មីៗ គេមិនសូវហ៊ាននិយាយស្ដីអ្វីឡើយ ។
យ៉ាងណាមិញ អ្នកគ្រូម្នាក់របស់ Dang Ton Chuong តែងតែលើកទឹកចិត្តគេជានិច្ច ដើម្បីកុំឲ្យមានភាពខ្មាសអៀន និងខិតខំធ្វើការងារជួយគ្រួសារ ក៏ដូចជាខំរៀនផងដែរ ត្បិតអីគេនៅក្មេង ជាវ័យដែលកំពុងត្រូវការវិជ្ជា ៕