មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណី បុរសម្នាក់ និងស្រីស្អាត២នាក់ ត្រូវបានបុរស ៣នាក់ ភ្ជង់យកទូរស័ព្ទ និងកាបូបលុយ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ រួចនាំគ្នារត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ដែលហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើ.លកាលពីវេលាម៉ោង៣និង២៥នាទីទៀបភ្លឺថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ជាប់របងខាងកើត សាកលវិទ្យាល័យបញ្ញាជាតិ នៅតាមបណ្ដោយផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមការឱ្យដឹងពីសំណាក់ ជនរងគ្រោះឈ្មោះ ទឹម សុផាន់រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានប្រាប់ឲ្យដឹងថា
មុនពេលកើតហេតុ រូបគាត់ និងសង្សារឈ្មោះ កា អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ចំណុចកើតហេតុខាងលើ បានជិះម៉ូតូកូនទាមួយគ្រឿងម៉ាក Spacy ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1BZ-8486
ទៅឌុបមិត្តភក្តិម្នាក់ទៀត ឈ្មោះ ជឿន ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរអ្នកលក់អនឡាញ ស្នាក់នៅក្នុងបុរីកំបូល ខណ្ឌកំបូល (ម្ចាស់កាបូប)មានលុយជាង២០០ដុល្លារ នៅមុខអាកាសយានដ្ធានអន្តរជាតិភ្នំពេញ ហើយពួកគេបាននាំគ្នាមកអង្គុយលេងនៅសួនច្បារមុខវត្តបទុម ។
តាមប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោងកើតហេតុ គាត់ក៏ជូនសង្សារឈ្មោះ កា ទៅផ្ទះ ខណៈជិះម៉ូតូមកដល់ផ្លូវលំបត់ចូលផ្ទះ ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក
ឌុបគ្នាធ្វើដំណើរបញ្ច្រាសទិសគ្នា មកកៀកម៉ូតូពួកគាត់ ហើយធ្វើសក ម្មភា ព ធា .ក់ ម៉ូតូពួកគាត់ បណ្តាលឲ្យដួល និងរក វា .យ គាត់ទៀត ធ្វើអោយគាត់ ភ័ យ ស្ល ន់ ស្លោ ក៏រត់ចោលម៉ូតូ
នៅសល់តែនារីរងគ្រោះ២នាក់ ត្រូវជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់បានដក កាំ បិ ត ចុ ង ស្រួ ច មក ភ្ជ ង់ ទៅលើឈ្មោះ ជឿន ស្រីពេជ្រ ប្ល .ន់យកទូរស័ព្ទដៃមួយគ្រឿង
និងកាបូបស្ពាយចំហៀងមួយមានប្រាក់ជាង២០០ដុល្លារ និង គំ រា ម ឈ្មោះ កា យកបានទូរស័ព្ទមួយគ្រឿងទៀត ទើបជន ស ង្ស័ យ រត់ឡើងម៉ូតូជិះរ ត់ គេ ច ខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ នារីរងគ្រោះទាំង២នាក់ភ័ យ ស្ល ន់ ស្លោ បានត្រឹមអង្គុយយំ និងទាក់ទងហៅមិត្តភ័ក្ដិអោយមកជូនពួកនាងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក់៣ ដើម្បីអោយសមត្ថកិច្ចជួយស្វែងរកជន ស ង្ស័ យ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕