ជន ស ង្ស័ យ ចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវ ឃា ត់ ខ្លួន ពីបទ លួ ច មានស្ថានទម្ងន់ទោស ប្រើដែ ក គ ន្លា ស់ និងកូន កាំ បិ ត ភ្ជ ង់ ជនរងគ្រោះ
រួច ប្ល ន់ យកលុយនិងទូរស័ព្ទដៃ០១គ្រឿង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមស្នងការនគរបាលរាជធាំនីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៥:៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ ឃា ត់ ខ្លួន
ជន ស ង្ស័ យ ចំនួន០៣នាក់ ជាបន្តបន្ទាប់ ពីបទ លួ ច ប្រព្រឹត្តនៅចំណុចមុខផ្ទះ លេខ១៤ ផ្លូវលេខ២០២ ក្រុមទី៥ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០២:៥០នាទី រំលងអាធ្រាត្រ ។
ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបសមត្ថកិច្ចបាន ឃា ត់ ខ្លួនជន ស ង្ស័ យ ខាងលើចំនួន០៣ទីតាំងផ្សេងគ្នា ដោយស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់៖
ទី១-ឃា ត់ ខ្លួនជន ស ង្ស័ យ ឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ភេទស្រី ជនជាតិខ្មែរ ឃាត់នៅចំណុចមុខសាលាបឋមសិក្សាបឹងសាឡាង ផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១១:០០នាទី ។
ទី២-ឃាត់ខ្លួនជន ស ង្ស័ យ ឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ភេទប្រុស ជនជាតិខ្មែរ នៅចំណុចលើដងផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាល ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១២:០០នាទី ។
ទី៣-ឃាត់ខ្លួនជន ស ង្ស័ យ ឈ្មោះ ដោក ចំរ៉ុង ហៅ រ៉ុង ភេទប្រុស ជនជាតិខ្មែរ នៅចំណុចលើដងផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៤:០០នាទី ។
វត្ថុតាងចាប់យកមានម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៍ស ពាក់ស្លាក លេខ ភ្នំពេញ 1IN-5793 ដែលមានលេខតួ និងលេខម៉ាស៊ីន: 82049165 ជារបស់ជន ស ង្ស័ យ ជិះធ្វើសកម្មភាព (ចាប់យកពីឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ) ។
ជនរងគ្រោះឈ្មោះ ជឿន ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១៤ ផ្លូវលេខ២ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សំភារ:បាត់បង់របស់ជនរងគ្រោះមានកាបូបស្ពាយមួយក្នុងកាបូបមាន: ប្រាក់ដុល្លារចំនួន២០០$ (ពីររយដុល្លារសហរដ្ឋអាមេរិច ) និងទូរស័ព្ទដៃ០១គ្រឿង
ម៉ាក I phone X ពណ៍ខ្មៅ ០១គ្រឿង (ជាសំភារ:របស់ជនរងគ្រោះដែលក្រុមជន ស ង្ស័ យ ប្រើ ដែ ក គ ន្លា ស់ និងកូន កាំ បិ ត ភ្ជ ង់ ប្ល ន់ យកទៅបាត់ ។បច្ចុប្បន្នជនសង្ស័យទាំង៣ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការ បន្តតាមនីតិវិធីច្បាប់ ៕