មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីក្មេងស្រីតូចម្នាក់ត្រូវ បា ត់ ប ង់ ជិ វិ ត ដោយសារតែឪពុកចុងរបស់ខ្លួន ដួ ល ស ង្ក ត់ ពី លើ
ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលា២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែងដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវលំ ក្នុងក្រុមទី៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា កុមារីរងគ្រោះខាងលើមានឈ្មោះ នាន់ ស្រីនិច អាយុ២ខួប៨ខែ ស្នាក់នៅជាមួយយាយតាបង្កើតនៅចំណុចកើតហេតុខាងលើ ។
ចំណែកបុរសជាឪពុកចុងមានឈ្មោះ សុខ រដ្ឋា អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំៗគ្នា ជាមួយស្ត្រីម្តាយបង្កើតកុមារីរងគ្រោះមានឈ្មោះ នាន់ ស្រីនិច អាយុ២៤ឆ្នាំ ។
យោងតាមប្រភពព័ត៌មាន អោយដឹងថា នៅវេលាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ម្តាយបង្កើតកុមារីរងគ្រោះ និងបុរសជាឪពុកចុង បានទៅយកកូនស្រីពីយាយតាទៅបន្ទប់ជួលរបស់ខ្លួនមួយថ្ងៃ
ព្រោះខានជួបកូនយូរហាក់នឹកនា លុះរហូតដល់ម៉ោង១រសៀល ថ្ងៃទី៣០ ខែឆ្នាំដដែល បុរសជាឪពុកចុងបានជូនកូនស្រីមកអោយយាយតាវិញ ។
ប្រភពដដែលបន្តថា នៅរសៀលថ្ងៃខែដដែល កុមារីរងគ្រោះបានរត់លេងក្បែរបន្ទប់ជួល ហើយបុរសជាឪពុកចុងបានដើរទៅហៅអោយត្រឡប់មកបន្ទប់វិញ តែពេលនោះដោយសារតែមិនបានប្រយ័ត្ន
បុរសជាឪពុកចុងបានរអិលជើង ហើយក៏ ដួ ល អស់ជំហរសង្កត់ទៅលើកូនស្រីចុង បណ្តាលអោយរងរបួសធ្ងន់ ។ ភ្លាមៗនោះ រូបគេ (បុរសជាឪពុកចុង) បានបីកុមារីរងគ្រោះមកបន្ទប់ជួលរបស់យាយតា
ហើយប្រាប់ថា កុមារីរងគ្រោះរងគ្រោះត្រូវរូបគេ ដួ ល ស ង្ក ត់ ពីលើ ។ ក្រោយមកមិនបានប៉ុន្មានផង កុមារីរងគ្រោះក៏ត្រូវ ដា ច់ ដ ង្ហើ ម តែម្តង ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីកើតមានរឿងហេតុហើយនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងបានធ្វើការ ឃា ត់ ខ្លួនបុរសជាឪពុកចុងភ្លាមៗ យកទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួរដំណើររឿងហេតុ ។