ក៏ថាបាន ហើយពេលខ្លះទៀតបានធ្វើឱ្យសមាជិកគ្រួសារណាម្នាក់ត្រូវ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈសមត្ថកិច្ចបានធ្វើការ ឃា ត់ ខ្លួនជន ស ង្ស័ យ ម្នាក់ ករណីធ្វើសក ម្មភា ព គា ស់ ទ្វារតូបលក់ដូរ ចូល លួ ច យកកូនជ្រូកដាក់សន្សំប្រាក់
ដែលសក ម្មភា ព នេះបានកើតឡើងកាលពីវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចតូបលក់ចាប់ហួយ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ យឹម ស៊ីណា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជន ស ង្ស័ យ ឃា ត់ ខ្លួនឈ្មោះ សាំង សុផាត ហៅស៊ីមពីរ ភេទប្រុស ឣាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សម្ភារ:បាត់បង់៖ ប្រាក់រៀលដែលសន្សំក្នុងកូនជ្រូកចំនួន ១,៥០០,០០០រៀល (មួយលានហាសិបម៉ឺនរៀល) ។នៅមុនពេលកើតហេតុ ជនរងគ្រោះបានបិទទ្វារតូបលក់ដូរ នៅទីតាំងកើតហេតុហើយក៏ធ្វើដំណើរទៅផ្ទះ នៅភូមិទឹកជា ។ លុះដល់ព្រឹកទ្បើងវេលាម៉ោងប្រហែល៧ និង០៥នាទី ជនរងគ្រោះមកបើកទ្វារតូបដើម្បីលក់ដូរ ស្រាប់តែឃើញ សភាពរាយប៉ាយពេញក្នុងតូប
ហើយជនរងគ្រោះបានមើលក្នុងតូបនោះ ឃើញ បា ត់ កូនជ្រូកដែលដាក់សន្សំលុយ ដែលទុកនៅលើទូ ដាក់ខោអាវ ។ ដោយឃើញដូចនោះ ទើបជនរងគ្រោះបានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលពើក ក្រោយពីទទួល ប ណ្ដឹ ង ពីជនរងគ្រោះរួចហើយ កម្លាំងប៉ុស្ដិ៍បានស្រាវជ្រាវ កំណត់មុខសញ្ញា និង ឃា ត់ ខ្លួនជន ស ង្ស័ យ ដើម្បីសួរនាំ ។
ជន ស ង្ស័ យ បានសារភាពថា ខ្លួនបានធ្វើសក ម្មភា ព គា ស់ ទ្វារតូបលក់ចាប់ហួយរបស់ជនរងគ្រោះ លួ ច បានកូនជ្រូកដាក់ប្រាក់សន្សំ ចំនួន ១,៥០០,០០០៛ (មួយលានប្រាំសែនរៀល)ចំពោះលុយនោះ ជន ស ង្ស័ យ បានយកចាយអស់ហើយ ។ ជន ស ង្ស័ យ ធ្លាប់ប្រព្រឹត្ត បទ ល្មើ ស អំពើ លួ ច កើតហេតុថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នៅចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល សំណុំរឿងលេខ ១០ ដីកាបញ្ជូនលេខ ០៩៣ ពេលបញ្ជូនទៅដល់អយ្យការខេត្តកណ្ដាល ត្រូវបានដោះលែងវិញ ។ ចំពោះករណីនេះ កម្លាំងជំនាញ កសាងសំណុំរឿង បន្តតាមនីតិវិធី ៕