សមជាបុរសពេញលក្ខណៈមែននៅពេល ស ង្ស័ យ ថាប្រពន្ធទើបរៀបការ ល ប លួ ច ទាក់ទងប្រុសថ្មី ខ្លួនមិនខ្ចីអើពើតែ លួ ច តាមដានជាសម្ងាត់ រហូត
ឈានដល់ចាប់បានភស្ដុតាងជាក់ស្ដែង ឃើញ ប្រពន្ធ និងប្រុស ដេកនៅក្នុងបន្ទាប់ជួលជាមួយគ្នាទាំងយប់ រួច ក៏ ចា ក់ សោពីខាងក្រៅរត់ទៅ ប្ដឹ ង ប៉ូលិស ឲ្យនាំខ្លួនពួកគេយកទៅសាកសួរតែត្រូវប្រុសនិង
ប្រពន្ធថាមិនទាន់បានធ្វើអីទេព្រោះទើបស្គាល់គ្នា១ខែនឹង តែយ៉ាងណាក៏ដោយបុរសជាប្តី មិនប្តឹងផ្តល់អីទេ គឺសុំឲ្យនាងទៅស្រុកដើម្បីផ្ដិតមេដៃនិងមេជើងលែងលះគ្នាឲ្យដាច់ស្រឡះ តែប៉ុណ្ណោះ ។
ករណី បុរសជាប្តីតាមទាន់ ប្រពន្ធនិងប្រុស ចូល ដេ ក ក្នុង បន្ទប់សម្ងំកឺបកាយ នេះបានកើត បង្ភឲ្យមានការ ភ្ញាក់ផ្អើល កាលពី ម៉ោង ៧ និង ៣០ នាទី យប់នៅបន្ទប់ផ្ទះ ជួល ស្ថិត ក្នុងភូមិ អង្គ សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ បន្ត ថា បុរស ជា ប្ដី ពេញសិទ្ធិមានឈ្មោះ អ.ស អាយុ ២០ ឆ្នាំ មុខរបរ កម្មកររោងចក្រ តែរស់នៅឯស្រុកកំណើតរស់នៅភូមិនឃុំ មុខដា ស្រុករមាសហែកខេត្តស្វាយរៀង ។
ចំណែក ស្ដ្រី ជា ប្រពន្ធ ឈ្មោះ ទ.ស.ផ អាយុ ២១ ឆ្នាំ មុខរបរ ជា កម្មករ រោងចក្រ ស្នាក់ នៅ បន្ទប់ ជួល កើតហេតុ ខាងលើ រីឯ ប្រុស ជា សហាយ ឈ្មោះ ស.វ.ឆ អាយុ ២២ ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់ នៅផ្ទះ ជួល ភូមិ អង្គ សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ ។
តាម ប្រភព ពី បុរស ជា ប្តី បាន ឲ្យ ដឹង ថា គាត់ បាន ស្តីដណ្តឹង ប្រពន្ធ រៀប ការ តាម ប្រពៃណី តាំងពី ខែកុម្ភៈ ឆ្នាំ ២០១៩ មិនទាន់បាន១ឆ្នាំស្រួលបួលផង ដោយ ខាង ស្រី បង្គាប់ ថ្លៃ បណ្ណាការ ចំនួន ១៥០០ ដុល្លារ ។
ហើយ ប្តី ប្រពន្ធ គាត់ រស់នៅ ឆ្ងាយ ពី គ្នាដោយគាត់ធ្វើការនៅខេត្ត រស់នៅ ផ្សេង គ្នា លុះ យូរ ៗ ទើប ទៅ ជួប ប្រពន្ធ ម្តង ហើយ មួយ រយៈពេល ថ្មី ៗ កន្លង មកនេះ គាត់ បាន ទៅ រស់នៅ ស្រុក កំណើត
ហើយ ឪពុកមា របស់ ប្រពន្ធ គាត់ បាន ទូរស័ព្ទ ប្រាប់ ថា ប្រពន្ធ របស់ គាត់ បាន ប្តូរ បន្ទប់ ជួល ថ្មីហើយ និង ឃើញ តែ កំពុង តែ ទាក់ទង ជាមួយ ប្រុស ថ្មី ទៀត ផងចូរក្មួយមកតាមដានដោយខ្លួនឯងទៅកុំឲ្យមីងចេះតែថា ។
បុរស ជា ប្តី ប្រាប់ បន្ត ថាមុន ពេល កើតហេតុ រូប គាត់ បាន មក ពី ស្រុក កំណើត ដើម្បី តាមដាន ប្រពន្ធ ក៏ ឃើញ ប្រពន្ធ នាំ ប្រុស ចូល ក្នុង បន្ទប់ ជួល នោះ ពិតប្រាកដ មែន រូប គាត់ ក៏ យក កូនសោ ទៅ ចា ក់
ពី ខាងក្រៅ បន្ទប់ ហើយ បាន រត់ទៅ ប្តឹង នគរបាល ប៉ុស្តិ៍ ចោម ចៅ ៣ ភ្លាម ៗ ផង ដែរ ដើម្បី ជួយ អន្តរាគមន៍ ឃាត់ ស្ត្រី ជា ប្រពន្ធ និង ប្រុស ស្នេហ៍ ទៅ ប៉ុស្តិ៍ ដើម្បី សួរនាំ ព្រោះបានឃើញផ្ទាល់ភ្នែក ។
ក្រោយ ពេល កើតហេតុ ខណៈ ពេល សមត្ថកិច្ច ឃា ត់ ខ្លួន ស្ត្រី ជា ប្រពន្ធ និង ប្រុស ទៅ សួរនាំហើយនោះ ស្ត្រី ជា ប្រពន្ធ បាន សារភាព ថា ខ្លួន មាន ទំនាក់ទំនង ជាមួយ ប្រុស ស្នេហ៍ អស់ រយៈពេល ១ ខែ មក ហើយ
តែ មិន ទាន់ បាន ស៊ីជំរៅ នៅឡើយ ទេ ។ ចំណែកឯ បុរស ជា សហាយ ក៏ បាន សារភាព ដូច នារី ជា ប្រពន្ធ ដែរ ថា រូបគេ ទើបតែ ទាក់ទង គ្នា ទេ គឺ រូបគេ ទើបមក ចូល បន្ទប់ ជួល នេះ បាន ម្តង តែ ប៉ុណ្ណោះ។
បន្ទាប់ ពី ស្ដាប់ចម្លើយដោះសារពីអ្នកទាំងពីរ រួច មក បុរស ជា ប្តី មិន បាន ប្តឹងប្តល់ នោះ ទេ គ្រាន់តែ ឱ្យ សមត្ថកិច្ច ធ្វើការ អប់រំ ស្ត្រី ជា ប្រពន្ធ និង ប្រុស តែ ប៉ុណ្ណោះ និង ប្រាប់ ឱ្យ ស្ត្រី ជា ប្រពន្ធប្រញាប់ទៅ ស្រុក កំណើត ដើម្បី ផ្តិត មេដៃមេជើងលែងលះ គ្នាឲ្យវាដាច់ស្រឡះតែម្ដងទៅកុំឲ្យពិបាកមានរឿងវែងឆ្ងាយទៀតខាតពេលណាស់បើយកមកអោបនឹងទ្រូងទៀតវាមិនខុសពីអោបដុំភ្លើងនោះទេ បើគេមិនស្រឡាញ់យើងហើយដោះលែងគេឲ្យទៅរមនុស្សដែលគេពេញចិត្តនោះទៅ។