បុរសអ្នករត់ម៉ូតូកង់បីម្នាក់ ចូលទៅកោសជ ប់ចា ប់សរសៃនៅទីតាំងទី១ មិនទាន់អស់ចិត្ត ក៏ចូលទៅទីតាំងទី២ មួយកន្លែងទៀត ស្រាប់តែចេញមកវិញ បាត់លុយអស់ ៧០០ដុល្លារ ។
ក្រោយបា ត់លុយ បុរសរូបនេះបានទៅ ប្ដឹងនគរបាលប៉ុស្តិ៍កាកាបទី១ ឲ្យជួយអន្តរាគមន៍ ហើយភ្លាមៗនគរបាល បានចុះឃា ត់ខ្លួននារីកោ សជ ប់ ៣នាក់ យកសាកសួរនៅប៉ុស្តិ៍។
ករណីឃា ត់ខ្លួននារីកោ សជ ប់នោះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅក្នុងផ្ទះកោ សជ ប់ចា ប់សរសៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
បុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ មានអាយុជាង ៣០ឆ្នាំ មុខរបររត់កង់បី។ ចំណែកនារីកោ សជ ប់ ក៏មិនទាន់ត្រូវបានស្គាល់ឈ្មោះដែរ។
បុរសរងគ្រោះ បានរៀបរាប់ប្រាប់នគរបាលថា គាត់បានចូលកន្លែងកោ សជ ប់ចា ប់សរសៃ នៅតាមបណ្ដោយផ្លូវលេខ២០០៤ ចំនួន២កន្លែងជាបន្តបន្ទាប់ ប៉ុន្តែពេលចូលទីតាំងទី១ អត់បា ត់លុយទេ ដោយមុន និងចាកចេញ គាត់មើលលុយគឺនៅទាំងអស់។
បន្ទាប់មកគាត់បានចូលទីតាំងទី២ ទៀត ហើយបានស្រា តខោព្យួរនៅក្បែរមាត់ទ្វារបន្ទប់ លុះកោសជប់រួចរាល់យកខោស្លៀក ស្រាប់តែបា ត់លុយអស់ ៧០០ដុល្លារ។ ពេលនោះគាត់បានសួរនាំទៅពួកនារីៗ
ដែលជាអ្នកកោសជ ប់ និងសុំយកលុ យវិញ តែពួកនាងបានបដិ សេ ធថាអត់ដឹងទេ ទើបគាត់សម្រេចចិត្តធ្វើដំណើរទៅប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍កាកាបទី១ ជួយអន្តរាគមន៍។
ទាក់ទិនករណីនេះដែរ បន្ទាប់ពីទទួលបានបណ្ដឹងពីបុរសអ្នករត់កង់បីនោះហើយ នគរបាលប៉ុស្តិ៍កាកាបទី១ ក៏បានចុះទីកាន់កន្លែងកើតហេតុ ឃា ត់ខ្លួនពួកនារីកោសជប់ចំនួន ៣នាក់នាំយកទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរបន្ត ហើយជំហ៊ានដំបូងពួកនាងបានបដិសេ ធថា ពុំបានដឹង និងពុំបានលួ ចនោះឡើយ៕