មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកាលពីវេលាម៉ោង ០៨ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ មានករណី ហិ .ង្សា និងធ្វើឲ្យ ខូ ច ខា ត ដោ យ ចេ ត នា មិនរាងចាលដែលបានកើតឡើងនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ធឿន វិច្ឆិកា ស្ថិតក្នុង ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ធឿន វិច្ឆិកា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាបងស្រីបង្កើត) ។
ជន ស ង្ស័ យ (ឃាត់ខ្លួន) ឈ្មោះ ធឿន ឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្អូនប្រុសបង្កើត) ។
វត្ថុតាងចាប់យក៖ ចបជីក ចំនួន១ ធ្វើអំពីដែកបំពង់ មានតឫស្សីផ្នែកខាងចុង សរុបមានប្រវែង ១.២៥ម (ដែក មានប្រវែង ១.០៦ម និងឫស្សី មានប្រវែង ១៩ស.ម) ។
កន្លងមកជន ស ង្ស័ យ ឈ្មោះ ធឿន ឧត្តម ធ្លា ប់ ជា ប់ ពន្ធនាគារ ខេត្តកណ្ដាល ចំនួន ០១លើក រយ:ពេល ០៦ខែ ពីបទ: ធ្វើឲ្យខូចខាតដោយចេតនា កាលពីឆ្នាំ២០២០ ។
បន្ទាប់ពីបានចេញពីព ន្ធ នា គា រ ជន ស ង្ស័ យ តែងតែដើរលេង និង ផឹ ក ស្រាជាប្រចាំ មិនគិតជួយធ្វើការងារផ្ទះក្រុមគ្រួសារឡើយ ។
បន្ទាប់មកនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ០០នាទី ឪពុករបស់ជន ស ង្ស័ យ បានស្ដីប្រដៅណែនាំ ឱ្យជនសង្ស័យឈប់ដើរលេង និង ផឹ ក ស្រា ហើយខំជួយធ្វើការក្រុមគ្រួសារទៅ
ពេលនោះស្រាប់តែជន ស ង្ស័ យ ខឹ ង ហើយបានយកចបជីក ទៅវាយ បំ ផ្លិ ច បំ ផ្លា ញ សម្ភារ:ក្នុងផ្ទះ បណ្ដាលឲ្យមានការខូចខាតសម្ភារ:ក្នុងផ្ទះមួយចំនួន ។
បន្ទាប់មកស្អែកឡើងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ ធឿន វិច្ឆិកា ត្រូវជាបងស្រី បន្ទាប់ពីឃើញប្អូនរបស់ខ្លួនប្រព្រឹត្តទង្វើខាងលើ ក៏បានស្ដីប្រដៅណែនាំបន្ថែម បណ្ដាលឱ្យជន ស ង្ស័ យ ខឹ ង រួចក៏បានធ្វើសកម្មភាព វា យ ទៅលើជនរងគ្រោះតែម្ដង ។
ដោយទ្រាំនឹងទង្វើបស់ប្អូនខ្លួនមិនបាន ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល ឲ្យជួយអន្ដរាគមន៍ ។ ក្រោយពីទទួលបានពាក្យ ប ណ្ដឹ ង របស់ជនរងគ្រោះខាងលើភ្លាម
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រែកអំបិល សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការ ឃា ត់ ខ្លួនជន ស ង្ស័ យ រួមនឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕