នារីបម្រើការនៅហាងស្រាក្រឡុកមួយកន្លែង ត្រូវគេប្រទះឃើញ ដេ ក ដួ ល ជាមួយនឹងម៉ូតូរបស់ខ្លួន ដែលគេ ស ង្ស័ យ ថា ត្រូវថ្នាំសណ្តំរបស់ជនខិលខូច បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៤និង១០នាទីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ចំណុចមហាវិថី អូស៊ីអាយស៊ី កែងផ្លូវបេតុង ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជាធានីភ្នំពេញ ។
នារីខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ អាយុប្រមាណជាង២០ឆ្នាំ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IN 6891 ។
តាមប្រភពព័ត៌មាន ពីបុរសជាប្រធានសន្តិសុខក្រុមហ៊ុនអូស៊ីអាយស៊ីម្នាក់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កូនចៅរបស់គាត់ដែលជាសន្តិសុខដូចគ្នា បានប្រទះឃើញនារីរងគ្រោះខាងលើ
ដួ ល ដេ ក ទាំងម៉ូតូ និងនារីរងគ្រោះ នៅកណ្តាលថ្ងៃក្តៅហែង ឃើញដូច្នេះក៏នាំគ្នាមកមើល និងសាកសួរតែនារីរងគ្រោះពិបាកក្នុងការនិយាយហើយមើលទៅនាងហាក់ ញ័រ សា ច់ ដូចត្រូវថ្នាំ ស ណ្តំ អ៊ីចឹង
ទើបរាយការណ៍មកលោកដែលជាប្រធានសន្តិសុខបន្ទាប់ពីសួរនាំដឹងរឿងខ្លះ នាងបានប្រាប់ថា នាងធ្វើការនៅហាងស្រាក្រឡុកមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វា រួចលោកក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីទាក់ទងថៅកែហាង មកទទួល ដើម្បីទៅព្យាបាល ។
ក្នុងករណីនេះ ទោះបីអ្នកណាសួរអ្វី ក៏នាងបានត្រឹមឆ្លើយថា មិនដឹង ច្រើនជាងដឹង ដែលធ្វើឱ្យសន្តិសុខ និងប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ស ង្ស័ យ ថានាងត្រូវថ្នាំ សណ្តំរបស់ជនខិលខូច
តាមការឲ្យដឹងពីសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាមួយរូប ឲ្យដឹងថានារីខាងលើ អាចខ្យ ល់ ចា ប់ ដោយសានាងមិនបានហូបបាយ មួយយប់មួយថ្ងៃនិងមិនបានដេក ។
ក្រោយពេលកើតហេតុ គេឃើញបុរសម្នាក់ ដែលគេស្គាល់ថាជាថៅកែរបស់នារីរងគ្រោះ យករថយន្តស៊េរីទំនើបមួយគ្រឿង មកទទួលនាងយកទៅព្យាបាល រីឯម៉ូតូសមត្ថកិច្ចប៉ុស្តិ៍យកទៅរក្សាទុក បណ្តោះអាសន្ន ៕