ព្រោះតែ ភ្លើ ង ប្រ ច័ ណ្ឌ បុរសជាប្ដីបានធ្វើសក ម្មភា ព ខ្ទ ប់ មាត់ និង ច្រ បា ច ក ប្រពន្ធ ស ម្លា ប់ ចោ លក្នុងបន្ទប់ជួល ១កន្លែង ស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង កាលពីយប់រំលងអាធ្រាត ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២១ ។
ជនរងគ្រោះមានឈ្មោះ អី សះ ភេទស្រី អាយុ៣៩ឆ្នាំ ខ្មែរអីស្លាម មុខរបរលក់អីវ៉ាន់តាមរថយន្ត មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
ចំណែកជន ស ង្ស័ យ ជាប្ដីឈ្មោះ យ៉ា ហ្វា ភេទប្រុស អាយុ៤១ឆ្នាំ ខ្មែរអីស្លាម មុខរបរលក់អីវ៉ាន់តាមឡាន មានទីលំនៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដោយមានការ ស ង្ស័ យ ឮសំឡេង កូនក៏នាំគ្នាគាស់កញ្ចក់បង្អួច មើលឃើញជន ស ង្ស័ យ កំពុងប្រព្រឹត្ត
ដោយ ច្រ បា ច់ ក នឹង ខ្ទ ប់ មា ត់ ជនរងគ្រោះ ហើយនាំគ្នា គា ស់ ទ្វារទៅជួយ តែជនរងគ្រោះត្រូវបាន បា ត់ ប ង់ ជី វិ ត ទៅហើយបានរាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕