វៀតណាម៖ មានករណីផិតក្បត់មួយ កាលពីថ្មីៗនេះនៅចំណុចផ្ទះសំណាក់យីហោ “ សៀរហូម៉ៅ “ នៅប្រទេសវៀតណាម។បុរសជាប្តីមាន ឈ្មោះ ដួង អូសុឺ អាយុ ៤១ ឆ្នាំ មុខរបរលក់គ្រឿងអគ្គីសនី។
ចំណែកជនផិតក្បត់ ២នាក់នោះដែលក្នុងនោះគឺមានប្រពន្ធរបស់បុរសខាងលើ ដែលនាងមានឈ្មោះ មុី សៀក ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរលក់គ្រឿងអគ្គីសនី ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ។
ឯចំណែកបុរសឈ្មោះ យ៉ាង ភេទប្រុស អាយុ ៤២ឆ្នាំ នេះវិញគឺជាសាហាយ ដែលគេមានមុខរបរម៉ៅការសំណង់។ប៉ូលិសចាប់បានវត្ថុតាងមួយចំនួនដូចជា រថយន្ត១គ្រឿង ឈប់ចតនៅក្នុងផ្ទះសំណាក់
និងទូរស័ព្ទដៃ២គ្រឿង (ម៉ាកSAMZUNG NOt8 និងម៉ាក iphone7plus ពណ៌ខ្មៅ)។បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាល បានបញ្ជាក់ថា កន្លងមក ជនរងគ្រោះជាប្តី និងជនសង្ស័យជាប្រពន្ធបានរៀបការ
និងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នារយៈពេល ១២ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ មានកូន ៣នាក់ ប្រុស ២នាក់ ស្រី១នាក់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ចេះតែមានភាពរកាំរកូស មិនចុះសម្រុងនឹងគ្នា ដោយមានការសង្ស័យ
ទៅលើប្រពន្ធថាមានសហាយ ទើបជនរងគ្រោះជាប្តី បានដាក់ប្រព័ន្ធ GPS ជាប់រថយន្តមួយគ្រោះទៀតដែលប្រពន្ធតែងតែជិះរាល់ដង។ដល់ថ្ងៃកើតហេតុ ជនសង្ស័យជាប្រពន្ធបាន សុំជូនម្តាយទៅលេងស្រុកកំណើត ដោយមានការសង្ស័យ ជនរងគ្រោះជាប្តី ក៏បានតាមដានប្រពន្ធ
តាមរយៈប្រព័ន្ធGPSដែលដាក់ជាប់រថយន្ត ទើបឃើញប្រពន្ធនាំប្រុសសហាយទៅ ដេកនៅផ្ទះសំណាក់យីហោ “សៀរហូម៉ៅ” រួចហើយបានប្តឹងសមត្ថកិច្ច
ឲ្យចុះធ្វើការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់ អធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់តែម្ដងទៅ៕
ប្រភព៖bizkh.com