ប្រិយមិត្តប្រាកដជាដឹងហើយថា ត្រីនាគជាប្រភេទត្រីចិញ្ចឹមដែលមានតំលៃថ្លៃយ៉ាងណាមិញកាលពីថ្មីៗនេះមានរឿងរ៉ាវហួសចិត្តចំពោះកូនប្រុសខ្លួនបានកើតឡើងដោយសារតែបុរសចំណាស់ម្នាក់មានកូនប្រុសម្នាក់ ត្បិតកូនប្រុសរៀននៅស្រុក ជាប់ថ្នាក់ទី១២ ឡើងទៅក្រុងរៀនបន្ត
មិនបានប៉ុន្មានផង លែងស្គាល់អ្វីជាជីវភាពអ្នកជនបទ ។ព្រោះឪពុកមិននៅ ខ្លួនក៏ជាប់រវល់ ម្តាយបានត្រឹមឆ្លើយទូរស័ព្ទប្រាប់កូនដែលមានបំណងនាំមិត្តភក្តិមកលេងស្រុកថាៈ «កូនមើលទៅ! នៅផ្ទះយើងមានអ្វីទំនង ចាត់ចែងធ្វើតាមហ្នឹង ដើម្បីទទួលមិត្តភក្តិកូនទៅ » ។
ពេលមកដល់ផ្ទះ ក្រឡេកចុះឡើងៗ ឃើញមានត្រី ៦ ក្បាល ពងពេញពោះនៅក្នុងអាង នឹកគិតថា ឪពុកនេសាទបាន យកមកប្រោះទុកក៏នាំគ្នាចាត់ចែងបង្កាត់ភ្លើងធ្វើត្រីអាំង ។វិលមកផ្ទះវិញ ស្រែកសួរកូនពីចម្ងាយថា បានអ្វីឲ្យមិត្តភក្តិហូប?
កូនប្រុសឆ្លើយភ្លាមៈ ត្រីអាំងម៉ែ! ត្រីនេះមានពង តែសាច់មិនឆ្ងាញ់សោះ? ឮដូច្នេះ ម្តាយស្លុតចិត្ត និយាយលែងចេញតែម្តង ។គាត់ទូរស័ព្ទទៅប្រាប់ប្តីភ្លាមៈ ពុកវាអើយ! ចប់ហើយ ត្រីនាគដែលបងខំបង្កាត់លក់ គ្រាន់ប្រមូលលុយបង់ថ្លៃសិក្សា ។
ប្តីឆ្លើយថាៈ ម៉េចហ្នឹង! វាងាប់ឬ?ប្រពន្ធឆ្លើយរ៉ាយរ៉ាប់ថាៈ កូនវាអាំងស៊ីអស់ហើយ!ប្រិយមិត្តដឹងទេថា ត្រីវនាគប្រភេទនេះ ចំនួន ៦ ក្បាល គេអាចលក់បានយ៉ាងអន់ក៏ប្រមាណ ១០.០០០ ដុល្លារ ។ប្រសិនបើបុរជាឪពុកឮកូនថាៈ «…សាច់វាមិនឆ្ងាញ់សោះ!» តើក្នុងចិត្តរបស់គាត់ក្លាយជាយ៉ាងណា៎! ។តើឲ្យបន្ទោសអ្នកណាប្រាកដ!?ប្រិយមិត្តចង់ជ្រាបច្បស់សូមទស្សនារូបភាពខាងក្រោមនេះ៖