ការដើររាវរកកំណប់វាគឺជាការកំសាន្តមួយបែបដែលមនុស្សវ័យចំណាស់នៅប៉ែកអឺរ៉ុបតែងតែធ្វើ។ អ្នកខ្លះយកមេដែកយ៉ាងធំចងខ្សែរហើយទម្លាក់ចូលក្នុងអណ្តូងទឹកបុរាណ ឬទឹកស្ទឹងជាដើមដើម្បីអាចឆក់ទាញយកវត្ថុផ្សេងៗដែលធ្លាក់នៅក្នុងនោះ។
សម្រាប់អ្នកមានធនធានវិញបានយកម៉ាស៊ីនរ៉ាវមាសទៅស្វែងរកកំណប់ ហើយពេលខ្លះពួកគាត់បានជួបហេតុការណ៍ដែលមិនរំពឹងទុក យ៉ាងណាមិញដូចជាបុរសម្នាក់នេះអញ្ចឹង។យោងតាមវ៉េបសាយបរទេសមួយបានចេញផ្សាយនូវរឿងរ៉ាវដ៍គួរអោយចាប់អារម្មណ៍
របស់បុរសម្នាក់ដែលគាត់បានយកម៉ាស៊ីនរ៉ាវមាសទៅរ៉ាវនៅក្នុងព្រៃជ្រៅដែលមានទាំងប៉ែលទៅផងដែរ។ ក្នុងខណៈដែលគាត់កំពុងតែរ៉ាវរកនោះស្រាប់តែម៉ាស៊ីនរ៉ាវបានបញ្ចេញសម្លេងដែលបញ្ជាក់ថានៅកន្លែងនោះមានអ្វីនៅខាងក្រោម។
បុរសដែលមិនបញ្ចេញឈ្មោះនេះបានចាប់ផ្តើមជីកកាយដីនៅទីនោះ។ គាត់បានឃើញមានវត្ថុម្យ៉ាងដែលធ្វើអំពីដែកយ៉ាងធំ។ គាត់ចង់ដឹងណាស់ថាតើវាជាអ្វីអោយប្រាកដ ដោយគាត់បានជីកដីនោះបន្ថែមទៀត ទើបបានដឹងថាវាជាម៉ូតូមួយគ្រឿង។
ដោយខ្លាចមានបញ្ហាគាត់បានទៅពឹងពាក់សមត្ថកិច្ចអោយមកជួយអន្តរាគមន៍។ពេលដែលប៉ូលិសមកដល់ទើបបានរកឃើញថាវាជាម៉ូតូមួយគ្រឿងម៉ាក L300 ដែលវាជាផលិតផលរបស់សូវៀតដែលបានផលិតឡើងក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
ម៉ូតូនេះត្រូវបានគេជឿថាវាកប់នៅក្នុងដីអស់រយៈពេលប្រហែលជា ៧០ ឆ្នាំមកហើយ។គេមិនបានដឹងអំពីមូលហេតុដែលនាំអោយវាត្រូវបានគេបោះបង់ចោលដូច្នេះឡើយ ហើយម៉ូតូនេះត្រូវបានគេបញ្ជូនទៅរក្សាទុកនៅសារៈមន្ទីរដើម្បីសិក្សាបន្ថែម៕
ប្រភព៖ inspectshow