អ្នកទាំងពីរក្លាយជាប្រធានបទ ដែលអ្នកភូមិយកទៅនិយាយដើម គ្រប់ពេលដែលអ្នកទាំងពីរឃើញអ្នកភូមិកើតកូន គឺតែងតែធ្វើអោយអ្នកទាំងពីរឈ្លោះគ្នា ដើម្បីកុំអោយខ្មាសអ្នកភូមិ នឹងឈ្លោះគ្នាប្ដីប្រពន្ធដោយសារចង់បានកូន ពួកគេក៏សម្រេចចិត្តទៅពេទ្យពិនិត្យមើលម្ដងទៀត។
លើកនេះគឺទៅពេទ្យធំនៅឯទីក្រុង ពេលទៅដល់ពេទ្យក៏ពិនិត្យឃើញថា ក្នុងស្បូនរបស់អ្នកនាងឈីង មានរបស់ម្យ៉ាងគឺកម្ទេចសពរបស់ទារកដែលលាក់ខ្លួនជាយូរមកហើយ គ្រូពេទ្យប្រាប់ថានេះដោយសារមកពីកាលដែលយកកូនចេញគឺធ្វើមិនស្អាតយកមិនអស់ ទើបបណ្ដាលអោយគ្មានកូន ។
គ្រាន់តែប្ដីនាងឮពេទ្យនិយាយបែបនេះភ្លាម ប្ដីក៏អោនក្បាលចុះដើរចេញពីមន្ទីពេទ្យម្នាក់ឯងដោយក្ដីឈឺចាប់ ទុក ឈីងអោយនៅក្នុងពេទ្យម្នាក់ឯង ហើយគេក៏សុំលែងលះនៅថ្ងៃបន្ទាប់តែម្ដង។រឿងរ៉ាវនោះវាហួសយូរមកហើយ ចាំបាច់យកអតីតកាលមកបំបែកបំបាក់គ្នាធ្វើអី
បើជ្រុលជាស្រលាញ់គ្នាជាប្ដីប្រពន្ធហើយ លើកលែងទោសអោយគ្នាម្ដងទៅ និងចាប់ផ្ដើមដេកជាមួយគ្នាយកកូនជាថ្មីទៅវាចប់ហើយ ប្ដីឈឺចិត្តព្រោះប្រពន្ធធ្លាប់មានកូនជាមួយអ្នកផ្សេង តែឈីងនាងក៏ស្រលាញ់យើងមករស់នៅជាមួយយើងហើយ (សូមលោកប្ដីគិតម្ដងទៀត កុំលែងលះឆៅៗអញ្ចឹងអី)។