ថ្មីៗ នេះ មាន ពាក្យ ចចាមអារ៉ាម មួយ កំពុង ផ្ទុះ ឡើង ដោយ ទាក់ ទង នឹង នារី វៀត ណាម វ័យ ក្មេង ដ៏ស្រស់ ស្អាត ម្នាក់ ដែល សិក្សា នៅ សាកល វិទ្យាល័យ RMIT ដ៏ល្បីល្បាញនៅក្រុងហូជីមិញ
មានទំនាក់ទំនងជាមួយបុរសចំណាស់ម្នាក់ ប៉ុន្តែការពិតនោះមិនមែនដូច្នោះឡើយ។នាង Thai Thao Nguyen ដែលកើតឆ្នាំ ១៩៩៨
និងមានដើមកំណើតនៅទីក្រុងដាណាង គឺជានារីដែលត្រូវគេស្គាល់ពាសពេញបណ្ដាញសង្គម Facebook នៅប្រទេសវៀតណាម និងមាន Follower
ដល់ទៅប្រាំម៉ឺននាក់ជាង។ ហើយនាពេលថ្មីៗនេះ នាងរូបស្រស់សោភារូបនេះបានបង្ហោះរូបភាពអង្គុយលើភ្លៅ និងកៀកកិតបុរសចំណាស់ម្នាក់ដែលនាំឱ្យមានពាក្យ ច ចា ម អា រ៉ា ម ថា
បុរសចំណាស់ម្នាក់នោះគឺជាប្រុសកំណាន់ចិត្តរបស់នាង ហើយថារូបគេជួយចេញថ្លៃសិក្សាដល់នាងនៅសាកលវិទ្យាល័យដ៏ថ្លៃខាងលើ ដែលរឿងនេះ
បានបង្កផលប៉ះពាល់ដល់ជីវិតរបស់នាង Thao Nguyen យ៉ាងខ្លាំង។ទោះយ៉ាងណា ការពិតនោះគឺព្រោះតែរឿងដែលថានោះ ជាប៉ាបង្កើតរបស់នារីវ័យ ១៩ឆ្នាំរូបនេះប៉ុណ្ណោះ។
ហើយនាងថែមទាំងបានបញ្ជាក់ថា ប៉ារបស់នាងគាត់គឺពិតជាស្រឡាញ់ខ្លួននាងខ្លាំងណាស់ ហើយគ្រួសាររបស់នាងក៏មិនខ្វះសមត្ថភាពចេញថ្លៃសិក្សាដល់នាងនៅសាកលវិទ្យាល័យថ្លៃខាងលើនោះដែរ
ព្រោះប៉ានាងជាអ្នកមានស្រាប់ទៅហើយទោះចាយមួយជីវិតនាងទៀតក៏មិនអស់ដែរ៕