រឿងរ៉ាវស្នេហារបស់តារាចម្រៀងនាយ ចឺម និងនារីរូបស្រស់ជាអ្នកមេម៉ាយកូនមួយ កំពុងផ្ទុះការចាប់អារម្មណ៍សម្រាប់មហាជន និងអ្នកគាំទ្រជាច្រើន ខណ:មានការលើកឡើងថា អ្នកទាំងពីរពិតជាសមគ្នាខ្លាំង។
ទោះបីជាយ៉ាងនេះក៏ពិតមែន តែកន្លងមក នាយ ចឺម ត្រូវបានគេដឹងថា ធ្លាប់សាងស្នេហ៍ម្តងជាពីរម្តងរួចមកហើយ ប៉ុន្តែកាលនោះចំណងស្នេហារបស់នាយ ចឺម មិនសមបំណងទេ ពោលគឺបរាជ័យរហូត។ យ៉ាងណាមិញម្តងនេះគេចាំមើលថា ចំណងស្នេហ៍នាយ ចឺម អាចដើរដល់ផ្លូវសាងជីវិតគ្រួសារឬយ៉ាងណា។
ជុំវិញរឿងរ៉ាវដែលគេសួរថា តើនាយ ចឺម ធ្លាប់បរាជ័យស្នេហ៍ប៉ុន្មានដងហើយមុនពេលជួបនារីគូស្នេហ៍អ្នកមេម៉ាយរូបស្រស់នេះ?។ ចម្លើយនាយ ចឺម បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា នាយឆ្លង កាត់ការបរាជ័យស្នេហានេះ៣ដងរួចមកហើយ ទើបពេលនេះបានជួបគូស្នេហ៍ទី៤ដែងសង្ឃឹមថាជាមនុស្សចុងក្រោយ។
យោងតាមការផ្តល់សម្ភាសន៍របស់នាយ ចឺម បានប្រាប់ទៀតថា មុនពេលដែលជួបនា រីគូស្នេហ៍ក្រោយនេះ ខ្លួនធ្លាប់ឆ្លងកាត់ស្នេហាបរាជ័យ៣ដងរួចមកហើយ។ ប៉ុន្តែការបែកគ្នាជាមួយអ្នកមុនៗនេះគឺ យើងមិនបានមានបញ្ហាអ្វីនឹងគ្នាទេ ពោល មកពីការអស់ចិត្តរៀងៗខ្លួន។
នាយ ចឺម ថា សម្រាប់គូស្នេហ៍ក្រោយនេះបច្ចុប្បន្នពួកគេកំពុងស្វែងយល់ចិត្តគ្នាបណ្តើរៗទម្រាំឆ្លងដល់អនាគត។ អ្នកមេម៉ាយកូនមួយ ដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយនាយចឺមត្រូវបានគេស្គាល់មានឈ្មោះ សេង សុខឃីម។
គួរបញ្ជាក់ដែរថា មុនមកស្គាល់នារីមេម៉ាយកូនមួយនាយ ចឺម ធ្លាប់មានប្រវត្តិស្នេហាជាមួយនិងតារាស្រីចំនួន៣ដួងមក ហើយមានដូចជា៖ទី១.តារាសម្ដែងស្រី ពុធ ស្រីខួច៖ កាលពីឆ្នាំ២០១៥ អតីតFreshie Girlចំណាត់ថ្នាក់លេខ១ជំនាន់ទី ១៤ កញ្ញា ពុធ ស្រីខួចធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀងនាយ ចឺម ហើយក្រោយមកពួកគេទាំងពីរនាក់ក៏បានបែកគ្នាទៅ។
ទី២.តារាសម្ដែង អៀ ម៉េងលិ ហៅ អូនម៉ី ៖ បន្ទាប់ពីបែកគ្នាជាមួយនឹងតារាសម្ដែង ពុធ ស្រីខួចមិនបានប៉ុន្មានផងនៅឆ្នាំ២០១៧នាយចឺមក៏ចាប់ផ្ដើមសាងស្នេហាថ្មីជាមួយនឹងតារាស្រីសិចស៊ី អូនម៉ី ដោយបានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាខ្លាំង លុះមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានបែកគ្នាទៅ។
ទី៣.តារាម៉ូឌែលនិងជាតារាសម្ដែង គៀត បេលឡា ហៅអូនហ្វាហ្វា៖ ក្រោយពេលចែកផ្លូវគ្នាដើរជាមួយ និង អូនម៉ីបានប្រមាណជា០២ឆ្នាំតារាចម្រៀងនា យ ចឺម ក៏បានចាប់ផ្ដើមសាងស្នេហាជាមួយនឹងអូនហ្វាហ្វានៅអំឡុងឆ្នាំ២០១៩ ប៉ុន្តែក្រោយមកក៏លេច ឮដំណឹងបែកគ្នាហើយធ្លាយដំណឹងសាងស្នេហ៍ជាមួយអ្នកមេម៉ាយកូន១ពេលនេះតែម្តង។
ចំពោះចំណងស្នេហ៍ជាមួយអ្នកមេម៉ាយកូន១វិញ ស្របពេលលេចឮដំណឹង ពួកគេមានបញ្ហារកាំរកូសជាមួយគ្នាថ្មីៗនេះនោះ ស្រាប់តែវីដេអូ ពីប្រវត្តិស្នេហារបស់ពួកគេ ដែលបង្ហោះនៅក្នុងទីកតុកកាលពីប៉ុន្មានខែមុន លេចឡើងជាថ្មី ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
ក្នុងការនិយាយពីប្រវត្តិស្នេហានេះដែរ ចឺម បាននិយាយបែបលេងសើចថា ខ្លួនមានសង្សារច្រើននោះ ដោយសារតែខ្លួនមានឥទ្ធិពល ដោយមិនចាំបាច់ហាមាត់និយាយនោះទេ គ្រាន់តែឃើញមុខក៏បាក់ស្រឹបដែរ។
ដោយឡែក អ្នកនាង សេង សុខឃីម ក៏បាននិយាយអំពីស្នេហាជាមួយចឺមដែរថា តាមព័ត៌មាន ចឺម ជាមនុស្ស ដែលញ៉ែស្រីច្រើនជាងគេក្នុងចង្កោមសិល្បៈ តែជាក់ស្ដែងខ្លួនអ្នកញ៉ែ។ តាមរយៈនេះឃើញថា កន្លងមក ធ្លាប់តែល្បីថាចឺមពូកែញ៉ែស្រី ដល់ប៉ះចំអ្នកមេម៉ាយកូន១ បែរជាត្រូវនាងជាអ្នកញ៉ែចឺមទៅវិញ។ នេះពិតជាខ្លាំងប៉ះខ្លាំងមែន៕