មានហេតុការណ៍ហួសចិត្តមួយបានឡើងចំពោះគ្រូសារមួយន ដោយបុរសជាប្តីបានទៅផ្សងសំណាងចាក់ឆ្នោត៥ខ្ទង ដែលជាឆ្នោតលេខធំប្រចាំប្រទេសភូមា(ឆ្នោតជាតិ)។
ពិតជាសំណាងល្អមែនទិញប៉ះចំលេខត្រូវ ពេលត្រូវឆ្នោតទាំងប្តីទាំងប្រពន្ធគ្មានអ្នកដឹងទេ។ រំលងយូរថ្ងៃពេកមិនឃើញមកបើកលុយមេឆ្នោតក៏ផ្តល់ដំណឹងទៅអ្នកចាក់ឲ្យមកបើក ព្រោះថាឈ្នះរង្វាន់ធំផង។
ពេលបុរសជនជាតិភូមាម្នាក់នេះទទួលដំណឹងថាខ្លួនត្រូវឆ្នោត ក៏ស្ទុះវឹងទៅរកន្ទុយ រើកកាយអស់គ្រប់កន្លុកកន្លៀតរកពុំឃើញទៀត ក៏នឹកឃើញថាទុកក្នុងខោ។ ស្រាប់តែប្តីស្ទើសន្លប់ឈ ព្រោះប្រពន្ធប្រាប់ថាខ្លួនបានយកខោនោះទៅបោកអ៊ុតបាត់ហើយ។
ហេតុការណ៍នេះកើតឡើងនៅប្រទេសភូមា ដោយទិញឆ្នោតតាំងពីថ្ងៃទី 8 ខែ 10 រហូតដល់ថ្ងៃទី 2 ខែ 11 មេឆ្នោតទូរស័ព្ទប្រាប់ថា គាត់បានត្រូវឆ្នោតលេខធំ ឲ្យយកសន្លឹកឆ្នោតទៅផ្ទៀងផ្ទាត់ដើម្បីបើកលុយ
ស្រាប់តែសន្លឹកឆ្នោតត្រូវខ្ទេចអស់(ដាចបាត់លេខដែលត្រូវនោះ)។ ហើយចំនួនទឹកប្រាក់ដែលត្រូវបើកនោះរហូតដល់រាប់សែនដុល្លារឯណោះ៕