ស្ត្រីម្នាក់ត្រូវគេប្រទះឃើញ ដេ ក ស្លា .ប់ ដោយមានខ្សែគោរុំ ជា ប់ ខ្លួននិងក.ដៃ ហើយគោឈរនៅក្បែរស្ត្រីរងគ្រោះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែសីហា
នៅចំណុចខាងត្បូងផ្លូវជាតិលេខ៦ ចម្ងាយប្រហែល២.២០០ម៉ែត្រ ស្ថិតនៅចំណុចខាងត្បូងជ្រុងខាងលិចត្រពាំងស្រង៉ែ ភូមិសំរោងតូច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះរឿង សីនី អាយុ៣៤ឆ្នាំ នៅភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ស្ត្រីរងគ្រោះមានជម្ងឺប្រចាំកាយ (ហ ត់ ដ ង្ហ ក់ ចា ញ់ កំដៅថ្ងៃ) ពេល ហ ត់ ដ ង្ហ ក់ ម្តងៗ ត្រូវការ ចា ក់ ទឹកស្រោចពេញខ្លួនទើប បា ត់ ហ ត់ និងដង្ហក់ នេះបើតាមការឲ្យដឹងពីក្រុមគ្រួសារ ។
តាមប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដឹកគោចំនួន៣ក្បាល (គោមេ២ក្បាលនិងកូន១ក្បាល) ទៅឃ្វាលតែម្នាក់ឯង នៅខាងត្បូងផ្លូវជាតិលេខ៦ ចម្ងាយប្រហែល២.២០០ម៉ែត្រ
ស្ថិតនៅចំណុចខាងត្បូងជ្រុងខាងលិចត្រពាំងស្រង៉ែ ភូមិសំរោងតូច ឃុំឈ្នួរមានជ័យ លុះចន្លោះម៉ោង២ទៅម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែសីហា នេះ
ស្រាប់តែមានគេប្រទះឃើញស្ត្រីរងគ្រោះបាន ដេ ក ស្លា .ប់ មិនដឹងតាំងពីពេលណាមកទេ ដោយមានខ្សែគោរុំជាប់ខ្លួននិងក.ដៃ ហើយគោឈរនៅក្បែរ ម្យ៉ាងវិញទៀត ស .ព មានសភាពរឹងទៅហើយ ។
នគរបាលបានបញ្ជាក់ទៀតថា តាមការត្រួតពិនិត្យរបស់ក្រុមការងារដែលមានសមាសភាពចូលរួម ១-នគរបាលផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ
២-នគរបាលផ្នែកព្រហ្មទណ្ឌ ៣-នគរបាលប៉ុស្តិ៍ឈ្នួរមានជ័យ ៤-លោកគ្រូពេទ្យមណ្ឌល សុខភាពឈ្នួរមានជ័យ ៥-មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ៦-លោកមេឃុំឈ្នួរមានជ័យ ៧-លោកមេភូមិរពាក់ និង8-សាច់ញាតិរបស់ស្ត្រីរងគ្រោះ ។
តាមការពិនិត្យនៅលើខ្លួនពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីមនុស្ស ឃា .ត នោះឡើយ ហើយពិនិត្យរកមេរោគកូវីដ១៩ដែរ ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន។
តាមការសន្និដ្ឋានរបស់ក្រុមការងារជំនាញបានឱ្យដឹងថា បណ្តាលមកពីខ្សែគោរុំព័ទ្ធខ្លួននៅពេលគោផ្អើលអ្វីមួយ គោកន្ត្រោងបង្កឲ្យស្ត្រីរងគ្រោះដួល ស្របពេលកំដៅថ្ងៃក្តៅខ្លាំង និងគ្មានទឹកផងនោះធ្វើឲ្យជម្ងឺស្ត្រីរងគ្រោះ ហ ត់ ដ ង្ហ ក់ ដា ច់ ខ្ស ល់ ស្លា .ប់ តែម្តង ។
បន្ទាប់ពីក្រុមការងារពិនិត្យរួច ស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕