មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់មិនស្រួលខ្លួន ក៏ដើររកកន្លែងម៉ាស្សា ហើយក៏ឆ្លៀតអូសក្រឡាកោសជាន់ តែចៃដន្យសំណាងអាក្រក់
ត្រូវប្រពន្ធរបស់ខ្លួនជិះគាត់ឃើញស្គាល់ថាជាម៉ូតូប្តីរបស់ខ្លួន ក៏បានចូលទៅរករឿងបុរសជាប្តី ផ្អើលអស់អ្នកជិតខាង ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាប្តីបានចូលទៅក្នុងកន្លែងម៉ាស្សាមួយកន្លែង បានមួយសន្ទុះ ស្រាប់តែអ្នកម៉ាស្សាបានទាញទ្វាបិទ។
បានមួយភ្លែតក្រោយមកស្រាប់តែគេប្រទះឃើញស្ត្រីម្នាក់ជិះម៉ូតូមកដល់ ប្រទះឃើញម៉ូតូរបស់បុរសជាប្តីក៏បានឈប់ម៉ូតូ និងគោះទ្វាឱ្យបើក ព្រមទាំងស្រែកឡូឡាបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយបើកទ្វា គេឃើញអ្នកម៉ាស្សាកំពុងតែស្លៀកកន្លែងនៅលើគ្រែ ខណៈបុរសជាប្តីបានស្រវាតស្លៀកសំលៀកបំពាក់វិញ ហើយស្ត្រីដែលជាប្រពន្ធក៏បាន វា យ បោចសក់ទៅលើបុរសជាប្តីផងដែរ។
ក្រោយបង្កឱ្យមានការភ្ញាក់ផ្អើល បុរសជាប្តិ ត្រូវបានប្រពន្ធអូសត្រលប់ទៅផ្ទះវិញ ទាំងមិនទាន់បានចាប់ផ្តើមប្រតិបត្តិការទាំងទឹកមុខស្រងូតស្រងាត់វិញផងដែរ។
យ៉ាងណាក៏ដោយ គេមិនបានស្គាល់អត្តសញ្ញាណរបស់បុរសដែលជាប្តី និងស្ត្រិដែលជាប្រពន្ធ ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅពេញមុខកន្លែងម៉ាស្សានោះឡើយ។