មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី កម្លាំងផ្នែកជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ទំនប់ទឹក
បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី រំ .លោ .ប អ នីតិជ ន នៅចំណុចហាងកាហ្វេ Dambo តាមបណ្ដោយផ្លូវលេខ២១៧ ភូមិ០៤ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង១៤ និង០០នាទី បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាអនីតិជនឈ្មោះ ថសន
ដោយជនរងគ្រោះបានរៀបរាប់ថានៅវេលាម៉ោង១៣ និង០០នាទី សង្សាររបស់រូបគេឈ្មោះ ប៉េង សូរិយា ដែលស្គាល់គ្នាតាមរយៈគណនីហ្វេសប៊ុកឈ្មោះ YGSs បានឆាតមកជនរងគ្រោះ
ដោយបបួលទៅមើលកុនតែ០២នាក់ នៅម្ដុំក្រោយផ្សារសុវណ្ណា ប៉ុន្ដែពេលចូលទៅដល់ក្នុងបន្ទប់រោងកុន I cinema ជន ស ង្ស័ យ បានធ្វើសម្មភាព ចា .ប់ ជនរងគ្រោះ បាន ស ម្រេ ច រហូតដល់ទៅ០៣ដង។
ប្រភបន្តថា បន្ទាប់ពីចាកចេញពីរោងកុន ជន ស ង្ស័ យ បានលួ ងលោ មថានឹងចូលស្តីដណ្តឹងជនរងគ្រោះតាមផ្លូវច្បាប់ ប៉ុន្តែក្រោយជន ស ង្ស័ យ បានប្លុកហ្វេសប៊ុកមិនអាចទំនាក់ទំនងបាន
ទើបជនរងគ្រោះសម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទំនប់ទឹក តែម្តង។បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋានបឹងកឹងកង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕