មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសជាភ្ញៀវម្នាក់បានឈ្លោះប្រកែ ក និងវា យត ប់គ្នាជាមួយបុគ្គលិកក្នុងហាងម៉ាស្សាកោសជប់យីហោ ម៉ាស្សាទាន់សម័យ
ខណៈពេលចូលទៅរកសេវាបំ រើផ្លូវ ភេ ទកំពុងតែប្រតិបត្តិការមិនទាន់ចប់ស្រួលបួលផង បែរជាត្រូវនារីម៉ាស្សាដេញចេញពីហាង ដោយប្រាប់ថាដល់ម៉ោងហើយ
ដែលករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សម ត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគ មន៍កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
នៅហាងម៉ាស្សាកោសជប់យីហោ ម៉ាស្សាទាន់សម័យ ក្បែរច្រកចូលផ្សារប៉េសេ តាមបណ្ដោយបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេ តុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់ឈ្មោះម្នាក់ដែលជាភ្ញៀវបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម
ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1L-8805 បានចូលទៅក្នុងហាងម៉ាស្សាកោសជប់ខាងលើតែម្នាក់ឯង បានជួបនារីម្នាក់ជាបុគ្គលិកបម្រើការនៅក្នុងនោះ
បាននាំបុរសដែលជាភ្ញៀវចូលទៅក្នុងបន្ទប់ដើម្បីធ្វើការម៉ាស្សា។ តាមប្រភពខាងលើបានបន្តថា លុះមួយសន្ទុះក្រោយមក បុរសជាភ្ញៀវនិងនារីជាបុគ្គលិកនោះ ក៏បានដើរចេញពីក្នុងបន្ទប់មកវិញ
ទាំងទឹកមុខក្រញូវរៀងៗខ្លួន ហើយមានការ ឈ្លោះ ប្រកែ កគ្នារវាងបុរសជាភ្ញៀវ និងស្ត្រីជាបុគ្គលិកនោះយ៉ាងតឹង សរសៃ កដាក់គ្នា។ រហូតក្លាយជាជ ម្លោះហិ ង្សារវាងបុរសជាភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងហាងម៉ាស្សាដែលមានគ្នាស្រីប្រុស៥ទៅ៦នាក់។
បន្ទាប់មកបុរសជាភ្ញៀវនោះក៏បានរត់ចេញមកខាងក្រៅស្រែកឲ្យគេជួយបង្កឲ្យមានការភ្ញាក់ ផ្អើ លដល់ប្រជាពលរដ្ឋ និងសមត្ថ កិច្ចមូលដ្ឋានចុះមកធ្វើការអន្តរា គមន៍ភ្លាមៗតែម្ដង។
តាមប្រភពពីបុរសជាភ្ញៀវបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើត ហេតុ គាត់បានចូលទៅក្នុងហាងម៉ាស្សាខាងលើ ក្នុងគោលបំណងរកសេវាបំ រើផ្លូ វភេ ទ លុះពេលចូលទៅដល់គាត់ក៏បានទៅនិយាយចរចារកសេវាបំ រើផ្លូវ ភេ ទជាមួយនឹងនារីជាបុគ្គលិកខាងលើ។
ដោយដំបូងឡើយ នារីជាបុគ្គលិកនោះបានទារតម្លៃ២៥ដុល្លារ សម្រាប់សេវាបំ រើផ្លូវ ភេទ ពេលនោះគាត់បានសុំបញ្ចុះតម្លៃ និងត្រូវរ៉ូវគ្នាក្នុងតម្លៃ២០ដុល្លារ គាត់ក៏បានបង់លុយឲ្យមុនថែមទៀតផង។
ស្រាប់តែពេលកំពុងតែប្រតិបត្តិការមិនទាន់ចប់ស្រួលបួលផង បែរជាត្រូវនារីម៉ាស្សាដេញចេញពីហាង ដោយប្រាប់ថាដល់ម៉ោងហើយទើបបង្កឱ្យមានការឈ្លោះគ្នាតែម្តង។