ហាកមិចចឹង! ល្អូកល្អើនគ្នា ចា.ក់ទឹកមិនលិច ឥឡូវនាយ ចឺម ប្រកាសបែកគ្នា មកពីមូលហេតុ…

0
67

មហាជនដែលនិយមតាមដានជីវិតអ្នកសិល្បៈបាននាំគ្នាដាក់ការសង្ស័យថា ចំណងស្នេហាថ្មីរបស់នាយ ចឺម អាចនឹងឈានដល់ផ្លូវបំបែក បន្ទាប់ពីពួកគេបានឃើញសង្សាររបស់តារារូបនេះតែងតែបង្ហោះសារពីការខូចទឹកចិត្ត និងការលើកទឹកចិត្តខ្លួនឯងតាមបណ្តាញ ហ្វេសប៊ុកជាបន្តបន្ទាប់។រឿងរ៉ាវសង្ស័យមួយនេះបានកើតឡើងបន្ទាប់ពីអ្នកមេម៉ាយសាច់សខ្ចី សេង សុខឃីម បង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងអត្ថន័យប្លែកៗដូចស្នេហារវាងនាង និង នាយចឺម បានបែកគ្នាទៅហើយ លើសពីនេះក្នុង អត្ថន័យសារនោះអ្នកនាងថែមទាំងបានដេញឱ្យគូស្នេហ៍ទៅរកមនុស្សស្រីដែលស្អាត ស្ដាប់បង្គាប់លោកជាងខ្លួនទៀតផង។សេង សុខឃីម បានសរសេររៀបរាប់នៅលើហ្វេសប៊ុកថា ៖ «អ្នកសូប្រាយតែរឿងខូចចិត្ត អ្នកកុហកឡើងធ្លាប់ ជាទម្លាប់ខ្ញុំតែងចាប់បាន  ចប់គ្នាតាមសម្រួលជាជម្រើសល្អបំផុត ទៅរកមនុស្សស្រីណាដែលស្អាត ស្តាប់អ្នកជាងខ្ញុំទៅ តែអ្នកមិនអាចរកបានមនុស្សស្រីដែលស្រឡាញ់អ្នកជាងខ្ញុំ គិតពីអ្នកមិនដែលចង់បានអ្វីពីអ្នកគ្មានទេ»។ទោះជាបែបនេះ អ្នកនាង សេង សុខឃីម មិនបានបញ្ជាក់ច្បាស់លាស់ទេថា ស្នេហារវាងនាង និង នាយចឺម ដើរដល់ផ្លូវបំបែកពិតមែនឬយ៉ាងណានោះ មានតែរង់ចាំសាមីខ្លួនបញ្ជាក់ការពិតនៅពេលក្រោយប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here