ចែដាណា រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយកូនទទួលបានជ័យលាភ័យ ឆ្នើមទៅដល់សាលាភ្លាម ធ្វើរឿងមួយនេះភ្លែត

0
46

នេះបើយោងទៅតាមការបង្ហោះរបស់ ចែដាណា បានលើកឡើងថា ដឹងទេ ថាកូនស្រីជាមនុស្សម្នាក់ដែលធ្វើឱ្យម៉ាក់មានសំណាងបំផុត អ្វីដែលកូនបានធ្វើបាននៅថ្ងៃនេះ វាមានតម្លៃខ្លាំងណាស់ សម្រាប់ម៉ាក់ ជាកម្លាំងចិត្ត ជាថាមពល ជាភាពកក់ក្ដៅសម្រាប់ម៉ាក់តាំងពីតូចមក ខ្ញុំមិនសូវបានមើលថែគាត់ដិតដល់ទេ ព្រោះជាប់រវល់រកស៊ី ប៉ុន្តែគាត់មិនដែលធ្វើអោយខ្ញុំពិបាកចិត្តម្ដងណាឡើយ។  ការចាយវាយ ខ្លាចចិត្ត មិនដែលមានលុយកាន់ច្រើនទេ សំលៀកបំពាក់ ទាល់តែខ្ញុំទិញជូនគាត់ ទើបគាត់បានថ្មីស្លៀកពាក់ដូចគេពេលខ្លះ ក៏មានអារម្មណ៍ថាអាណិតកូន តែពេលខ្លះក៏មានអារម្មណ៍ថាជាសំណាង ព្រោះគាត់ចេះគិតច្រើន មិនចាយវាយផ្ដេសផ្ដាស មិនដើរលេង មិនសម្ភារៈនិយម។ អរគុណកូនខ្លាំងណាស់ ដែលមិនធ្វើអោយម៉ាក់ម្នាក់នេះពិបាកចិត្តពេលនេះកូនមិនទាន់ពេញវ័យ  មិនទាន់ចេះតែងខ្លួន តែកូនពិតជាស្រស់ស្អាតខ្លាំងណាស់នៅក្នងកែវភ្នែកម៉ាក់។ ទោះថ្ងៃក្រោយកូនពេញវ័យ អាចធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងបាន ក៏កូននៅតែជាក្មេងតូចម្នាក់ ដែលម៉ាក់បារម្ភ មើលថែ យកចិត្តទុកដាក់ជានិច្ច។អរគុណលោកគ្រូ អ្នកគ្រូ ដែលជួយណែនាំ បង្ហាត់បង្រៀនគាត់ ផ្ដល់ចំណេះដឹងដល់គាត់ ក្លាយជាសិស្សឆ្នើមម្មាក់។ អរគុណសាលា ដែលជួយអោយគាត់ដើរមកដល់ថ្ងៃនេះ និងកំពុងបន្តទៅមុខទៀតមិនថាមានលុយ ឬគ្មានលុយ មនុស្សម្នាក់ៗមានសំណាង មានសុភមង្គលបំផុត គឺមានកូនល្អ ដើរតាមគន្លង ចេះគិតវែងឆ្ងាយ។ ថ្ងៃក្រោយ កូននឹងនៅតែជាក្មេងស្រីម្នាក់សម្រាប់ម៉ាក់ ដែលម៉ាក់ត្រូវមើលថែជានិច្ច

LEAVE A REPLY

Please enter your comment!
Please enter your name here