ហ្វេនៗ ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ដាណាភីន នោះ ដែលត្រូវជាកូនស្រីច្បង របស់ លោកស្រី ទ្រី ដាណា។កន្លងទៅ ព្រោះតែឃើញកូនស្រីម្នាក់នេះ ខិតខំរៀនសូត្រ មិនចេះទាមទារអ្វីទាំងអស់ ធ្វើឲ្យលោកស្រី បាន
សម្រេចចិត្ត ទិញរថយន្តទំនើប Lamborghini Urus ពណ៌លឿងមួយគ្រឿងមក surprise ដាណាភីន ដែលមានតម្លៃ រហូតដល់ទៅ ៥០ម៉ឺនដុល្លារ ឯណោះ ។យ៉ាងណាមិញ កាលពីថ្មីៗនេះ វីដេអូបង្ហោះចេញពីគណនីយ្យ Yorn Senghan ភ្ជាប់និងសារសួស្ដីបងប្អូនទាំងអស់គ្នា ស្គាល់គាត់ទេ?គាត់ឈ្មោះ ដាណាភីន ជាកូនស្រី ជំទាវទ្រីដាណា!ក្នុងនាមខ្ញុំជាគ្រូអប់រំនិងជាអ្នកស្រលាញ់
ការសិក្សាម្នាក់ សូមត្រេកអរនិងមោទកភាព ចំពោះក្មួយស្រីដាណាភីន ដែលជាក្មេងឆ្លាត ឧស្សាហ៍ព្យាយាម ទៅជាសិស្សឆ្នេីម ទោះបីរស់នៅក្នុងគំនរទ្រព្យសម្បត្តិម្តាយក៏ដោយ និងសូមកោតសរសេីរដល់ ជំទាវ ទ្រី ដាណា ដែលបានអប់រំកូនបានយ៉ាងល្អ ទោះបី ជំទាវមានអាជីពធំនិងច្រេីនយ៉ាងណាក៏ដោយ នេះជាគម្រូមួយដ៏ល្អសំរាប់អាណាព្យាបាលកូនទាំងអស់ ទោះបីរវល់ការងារយ៉ាងណា ក៏ត្រូវមានពេលអប់រំណែនាំកូនដែរ!បេីយេីងប្រឹងរកលុយបានមក កូនមិនល្អ រៀនមិនពូកែ មិនដេីរតាមកន្លងធម៌ លុយដែលរកបានមកនោះ ក៏គ្មានន័យសំរាប់ជីវិតយេីងដែរ! ទស្សនាវីដេអូខាងក្រោមនេះ