រំជួលចិត្ត! ឆន សុវណ្ណរាជ ដាក់មួយឃ្លានេះ ធ្វើអោយ ភិទិ ស្រក់ទឹកភ្នែកតក់ៗ ..(មានវីដេអូ)

0
48

ប្រិយមិត្ត បានដឹងរួចហើយថា Cambodian Idol រដូវកាលទី ៤ ក្នុងសប្ដាហ៍ទី ៤ នៃវគ្គ Live Show នេះ បេក្ខភាព ថុល សុភិទិ កាន់តែធ្វើឱ្យមហាជន ក៏ដូចជាគណៈកម្មការមានការភ្ញាក់ផ្អើលខ្លាំងចំពោះសមត្ថភាពរបស់លោក ខណៈបានលើកយកបទច  ម្រៀងបរទេសមួយបទ គឺ «Inter Sandman» បែបចង្វាក់រ៉ក់ ស្រែកច្រៀងឡើងផ្អើលឆាក ធ្វើឱ្យគណៈកម្មការ និង អ្នកគាំទ្រស្រែកហ៊ោតាមគ្រប់គ្នា។ក្រោយពីបង្ហាញសមត្ថភាពជាមួយបទចម្រៀងបរទេសមួយនេះហើយ ថុល សុភិទិ ទទួលបានធ្វើការបញ្ចេញមតិជាច្រើនពីគណៈកម្មការទាំង ៤ រូប ដែលសុទ្ធសឹងពាក្យសរសើរពេញៗមាត់ ជាពិសេសគណៈកម្មការ លោក ឆន  សុវណ្ណារាជ បញ្ចេញមតិលើកសរសើរចំពោះលោកខ្លាំង រហូតធ្វើឱ្យ ថុល សុភិទិ ហូរទឹកភ្នែកច្រោកៗចំពោះមុខមហាជនពេញដោយក្ដីរំភើប។ក្នុងនោះ ពាក្យពេចន៍ដែល គណៈកម្មការ ឆន សុវណ្ណារាជ បាននិយាយរៀបរាប់សរសើរចំពោះ សុភិទិ ជាកូនខ្មែរមួយរូបដែលអាចបកស្រាយបទចម្រៀងបរទេសមួយដែលខ្លាំង ដោយគិតថាមានតែជនជាតិបរទេសទេអាចធ្វើបាន ប៉ុន្តែលោក សុភិទិ ជាកូនខ្មែរម្នាក់ដែលអាចបកស្រាយបានយ៉ាងអស្ចារ្យ ជាហេតុផលធ្វើឱ្យលោកអាចឆក់បានបេះដូង និងការគាំទ្រខ្លាំងពីមហាជន៕ ទស្សនាវីដេអូខាងក្រោមនេះ 

LEAVE A REPLY

Please enter your comment!
Please enter your name here