លីម តិចម៉េង ដាក់បទនេះ ផ្ទុះការគំាទ្រខ្លំាង ពីគណ:កម្មការ ជាពិសេស អ្នកគំាទ្រស្រែកផ្អើលឆាក

0
39

បេក្ខភាព លីម តិចម៉េង មហាជនអ្នកតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនេះ សុទ្ធតែជ្រាបហើយពីបេក្ខភាពរូបនេះ ដែលជាបេក្ខភាពដ៏ឆ្នើមក្នុងកម្មវិធី   ដែលពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍បេក្ខភាពរូបនេះ បង្ហាញសមត្ថភាពបានយ៉ាងល្អ តែងទទួលបានការសរសើរខ្លាំងពីគណៈកម្មការ។ជាក់ស្ដែង  ក្នុងសប្ដាហ៍ទី ៤ នៃវគ្គ Live Show ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២ យប់មិញនេះ បេក្ខភាព លីម តិចម៉េង បង្ហាញសមត្ថភាពកាន់តែលេចធ្លោខ្លាំង ដែលឆក់បានចិត្តមហាជនឱ្យសរសើរខ្លាំង ក្រោយពីបានស្ដាប់លោកបកស្រាយចម្រៀងបទ «ចងចាំ» បែបចង្វាក់រ៉ក់ ប៉ុន្តែបង្កប់អត្ថន័យមនោសញ្ចេតនាយ៉ាងពីរោះរណ្ដំអង្រួនដល់បេះដូងមហាជនអ្នកគាំទ្រ ព្រមទាំងគណៈកម្មការនីមួយៗពោលសរសើរមិនដាច់ពីមាត់។

LEAVE A REPLY

Please enter your comment!
Please enter your name here