គួរជឿអត់? ពូចក់ បកស្រាយរឿងនៅពីក្រោយ ការបង្ហោះសារសុំទោ.ស ប្រពន្ធ

0
42

ប្រិយមិត្តបានជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះ ពូចក់បានបង្ហោះសារសុំទោ សប្រពន្ធនោះ (សូមទោ សប្រពន្ធគ្រប់យ៉ាង កន្លងមកបងចោទអូន Phalla Trinh។. នៅពេលបានឃើញសារមួយនេះធ្វើអោយមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកសម្រុកគ្នាចូលទៅខមិន ព្រលះពូចក់មួយរយ ឃើញសារមហាជនរិះគន់ហើយឆ្អែកបាយមួយអាទិត្យ។ជុំវិញរឿងនេះ ស្រាប់តែ មកដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២២នេះក៏មានការបែកធ្លា យសារសម្លេងរបស់ពូចក់និយាយអំពិមូលហេ តុនៃការបង្ហោះសារសុំទោសអតីតប្រពន្ធរបស់គាត់គឺមិនមែនគាត់ជាអ្នកបង្ហោះសារនេះនោះទេ។ក្នុងនោះពូចក់រៀបរាប់ថា មែនទែនអី យកទូរសព្ទ័អញទៅផុ សនិងអាឆ្កួត អញនិងត្រលប់ទៅផុសអោយគេជេរពេញហ្នឹងមែន អញទៅយកកង់ឡានអញនៅផ្ទះនិងណា កង់ឡានអាស៊ីនអញ នៅហ្នឹង វាឆក់យកកាបូបអញ យកទូរស័ព្ទចា ក់សោរបីថ្ងៃអាហួរ អញបិទទូរសព្ទ័បីថ្ងៃ អូអញនិយាយមែនហ្អា គេជេរៗឡើងអញគ្មាន មុខ អញនិយាយមែន អញថាអើ ខ្ទិចក៏ខ្ទិចទៅអាក្លោននិង ខ្ជិលលេង។ ហែងវិភាគខ្លួនឯង ឯងដឹងចិត្តអញហើយ ទៅឆ្កួតទៅផុសចឹង ទោះបីអញត្រូវគ្នា ក៏ពិតមែនតែអញមិនទៅផុស ឡប់ចឹងទេ ។ចាំបាច់ទៅផុសស្អីហ្អា អញស្អីទៅដល់ថ្នាក់ឡប់ចឹង អោយគេជេរពេញប្រទេស។ អាឆ្កួតប្រាប់ថាអត់ទេៗ អញទៅត្រូវគ្នាស្អីរឿងដាច់ស្រេចអស់ហើយនិង អញទៅត្រូវគ្នាស្អីទៀត។ ឥលូវអញអោយ IT កំពុងយកអាខោននិងមកវិញ ដឹងបានឫអត់ទេ?ប៉ុន្តែគ្រាន់តែគេធ្វើបានមកវិញ ចាំមើលបានថ្ងៃណាថ្ងៃណី សរសេរជាStatusប្រាប់ សំខាន់អាខោនវាមិនទាន់បានវិញឥលូវប្រាប់តាមរបៀបណា?

LEAVE A REPLY

Please enter your comment!
Please enter your name here