ប្រសិនបើអ្នកជាអ្នកនិយមតាមដានវិស័យសិល្បៈកម្សាន្ត និងរឿងភាគចិន ច្បាស់ណាស់ទស្សនិកជនប្រាកដជាបានស្គាល់អំពីតារាសម្ដែងស្រី Zhao Liying ដែលជាកំពូលតារាសម្ដែង និងមានរហ័សនាមជារាជិនីក្នុងវិស័យភាពយន្តចិន អស់រយៈពេលមកជាយូរមកហើយ។ក្នុងចំណោមរឿងភាគទាំង ១៤ របស់នាងក៏ត្រូវបានការចុចស្វែងរកទស្សនាមិនតិចជាង ១៨០ពាន់លានដងនោះ នៅលើអ៊ីនធឺណេត ជាមួយនឹងការស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនរបស់ C-Drama។ហើយរឿងទាំង ៥ ខាងក្រោមនេះ បានជួយរុញច្រាន ដើម្បីឱ្យស្គាល់កាន់ច្បាស់ពីរាជិនី C-Drama ក្នុងវិស័យសម្ដែង១. នាងធំឡើងនៅជនបទZhao Liying កើតនិងធំធាត់នៅខេត្ត Hebei ភាគខាងជើងប្រទេសចិន។ នេះបើតាមការរៀបរាប់អំពីប្រវត្តិខ្លះៗ នាង បានកើតក្នុងភូមិមួយ ប៉ុន្តែវាជាបទពិសោធន៍នៃជីវិតរស់នៅតាមតំបន់ជនបទ ដែលជួយពង្រឹងឆន្ទៈ និងផ្តល់ភាពក្លាហាន រឹងមាំ។ កន្លងមក នៅឆ្នាំ ២០១៦ នាងក៏ត្រូវបានគេចាត់តាំងឯកអគ្គរដ្ឋទូតទេសចរណ៍ខេត្ត Hebei ដែលជាខេត្តកំណើតរបស់នាង។