Aom Sushar តារាសម្តែងស្រីមានរាងតូចល្អិត គួរឱ្យស្រឡាញ់ តែអាចលេងបានគ្រប់ទម្រង់នៃស្ទីល មិនថាកាចឆ្នាស កាច់កុង ឬក៏តួកម្សត់សម្រក់ទឹកភ្នែកនោះឡើយ។តារាស្រីវ័យ ៣៣ ឆ្នាំ ដែលបានបោះជំហានចូលសិល្បៈថៃតាំងពីឆ្នាំ ២០០៦ រូបនេះ មានស្នាដៃល្បីៗមិនតិចនោះឡើយ ហើយនាងមិនត្រឹមតែមានអ្នកគាំទ្រច្រើននៅក្នុងប្រទេសនោះទេ ទីផ្សាក្រៅស្រុកក៏ល្បីមិនធម្មតាដែរ ជាពិសេសរឿងចុងក្រោយដែលកំពុងចាក់បញ្ចាំងរបស់ GMM25 រឿង «Irresistible» និង រឿង «Bangkok Breaking» របស់ Netflix។