ភ្នំពេញ ៖ នៅកាលពីព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចលុបចោលទាំងអស់នូវរាល់ការអនុញ្ញា តឱយធ្វើការដោះដូរនិងអភិវឌ្ឍនិងរក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈនៅលើហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចដូច្នេះថា ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ជាមួយគ្នានេះដែរក្រោយ
ឃើញសម្តេចលោកប្រកាសជាសាធារណៈបែបនេះហើយស្រាប់តែ ឧកញ៉ា ខេមរៈ សិរីមន្ត ដែលជាកំពូលតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបនោះបានចេញមកធ្វើការប្រកាសគៀងគប្រជាពលរដ្ឋឲ្យចូលរួមដាំកូនឈើជាមួយលោកនៅលើដីដែលបានឈូ សឆាយ ក្នុងនោះលោកបានបង្ហោះសារដូច្នេះថា ៖ « ខ្ញុំបាទខេមរៈសិរីមន្តសូមគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ នឹងសូមចូលរួមផ្តល់ កូនធ្នង់ចំនួន 1000ដើម នឹងដាំឡើងវិញជាមួយ អ្នកឧកញ៉ា ឡេងណាវ៉ាត្រាបើបងប្អូនមានចំណាប់អារម្មណ៍ចូលរួមដាំទាំងអស់គ្នាណាបាទ» ៕ សូមទស្សនារូបភាពខាងក្រោម ៖