ប្រសើរណាស់ ! បែកគ្នាហើយក៌ពិតមែន តែអតីតស្វាមី ពេជ្រ សូលីកា នៅតែបំពេញតួនាទីជាឪពុក

0
89

ទោះបែកគ្នាមែន តែគូស្វាមីភរិយាមួយគូនេះ មិនបានទម្លាយដើមចមនៃការបែកបាក់ និងបង្ហោះសារនិយាយអាក្រក់ពីគ្នាទាល់តែ  សោះ ពោលគឺបែកដោយសន្តិវិធី។ ពិតណាស់ កាលពីប៉ុន្មានខែមុននេះ មហាជនផ្ទុះការនឹកស្មានមិនដល់ ក្រោយពេលស្វាមីរបស់តារាចម្រៀង ពេជ្រ សូលីកា ប្រកាសបែកគ្នាលើបណ្តាញសង្គមជាមួយភរិយា ដែលកន្លងមកគូស្វាមីភរិយាមួយគូនេះ តែងទទួល ការគាំទ្រនិងស្រឡាញ់ចូលចិត្តជាគូស្នេហ៍សាកសមខ្លាំង។ទន្ទឹមនឹងនេះ ងាកមកជីវិតកូនប្រុសតែម្នាក់របស់តារាស្រី សូលីកា វិញ ទោះម្តាយឪពុកបែកគ្នាមែន តែអ្នកទាំងពីរតែងបង្ហោះរូបភាពជាមួយកូនប្រុស ជាពិសេសខាងអតីតស្វាមី តែងកំដរកូនប្រុសដើរលេងចុងសប្តាហ៍ មិនឲ្យខ្វះភាពកក់ក្តៅនោះឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here