ហេ តុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។រថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-
7777 ត្រូវម៉ូតូកង់បីដឹកឥវ៉ាន់បើកកៀរ បណ្ដាលឲ្យរ ងការខូ ចខាតអស់មួយចំហៀងផ្នែកខាងស្ដាំ ពេលរថយន្ត និងម៉ូតូកង់បីកំពុងធ្វើដំណើរស្របទិគ្នា។ក្រោយពេលកើតហេ តុ ម្ចាស់ម៉ូតូកង់បីបានជជែកចរចាគ្នាជាមួយម្ចាស់រថយន្ដ តែមិនទាន់ដឹងថា ដំណោះ
ស្រាយយ៉ាងណានោះទេ ហើយគេក៏មិនទាន់ដឹងថា តើម្ចាស់រថយន្ដទាមទារសំណងប៉ុន្មានពីអ្នកបើកកង់បីនោះដែរ។កម្លាំងសមត្ ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងផងដែរ និងបានឲ្យម្ចាស់រថយន្តបើកមកចតនៅជាប់របងវត្តសិនដើម្បីធ្វើការដោះស្រាយ៕