សមជាម្ចាស់ពានមែន! តិចម៉េង លុតជង្គង់សំពះមុខ ហ្វេនៗក៌ព្រោះតែ…

0
32

ម៉្យាងវិញទៀត ពីមួយថ្ងៃទៅមួយថ្ងៃ ក៏បានបង្ហាញឱ្យឃើញថាប្រជាប្រិយភាពរបស់ម្ចាស់ជ័យលាភីរូបនេះ ពិតជាខ្លាំងក្លាដែលឆក់បានការស្រឡាញ់គាំទ្រភ្លូកដឹកភ្លូកដីពីមហាជនជាមួយនឹងការបង្ហាញខ្លួនរបស់លោកមិនថាតាមសាធារណៈ ឬ ក្នុងកម្មវិធីប្រគំតន្រ្តីផ្សេងៗ។ពិតណាស់ រយៈពេលជាង ១ ខែមកនេះ បន្ទាប់ពីទទួលបានជ័យលាភីលេខ ១ នៃកម្មវីធីលំដាប់ពិភពលោក Cambodian  Idol រដូវកាលទី ៤ លោក លីម តិចម៉េង មានការមមាញឹមយ៉ាងខ្លាំងជាមួយនឹងការងារដែលសម្រុកចូលជាបន្តបន្ទាប់ ទាំងការអញ្ជើញចូលរួមកម្មវិធីសម្ភាសផ្សេងៗ ប្រគំតន្រ្តីជាច្រើនតាមខេត្តក្រុង ព្រមទាំងកំពុងថតបទចម្រៀង និង MV សឹងតែគ្មានពេលសម្រាក។ជាក់ស្ដែង ថ្មីៗនេះ ខណៈពេលដែលតារាចម្រៀងពន្លកថ្មីរូបនេះ បានទៅច្រៀងលើឆាតតន្រ្តីមួយនៅឯខេត្តបាត់ដំបង ដែលកំពុងផ្ទុះការចែករំលែកវីដេអូរបស់លោកពេញបណ្ដាញសង្គម បន្ទាប់ពីបានឃើញសកម្មភាពរបស់អាយដលតូចរូបនេះ បានលុតជង្គង់សំពះអរគុណនិយាយទាំងទឹកភ្នែកចំពោះអ្នកគាំទ្រ ដែលបានបង្ហាញស្រឡាញ់គាំទ្រចំពោះរូបលោកខ្លាំង មិនថានៅទីណានោះឡើយ។វីដេអូនេះដែរ កំពុងត្រូវបានចែករំលែកដោយមហាជនអ្នកគាំទ្ររបស់តារាចម្រៀងប្រុសរូបនេះ ភ្ជាប់នឹងពាក្យពេចន៍សរសើរចំពោះទឹកចិត្តគំនិតរបស់លោក ដែលបង្ហាញការគោរព និង ឱ្យតម្លៃខ្លាំងចំពោះអ្នកគាំទ្រផងដែរ៕ចុចទីនេះដើម្បីមើលវីដេអូ

LEAVE A REPLY

Please enter your comment!
Please enter your name here