ព្រឺរោមខ្ញាកៗ! ប្រតិបត្តិការ រុករកអ្នកធ្លាក់យន្តហោះ ស្រាប់តែប្រទះឃើញវ៉ាលីមួយ ញាត់ទៅដោយ…

0
146

ហ្សាការតា៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សជាង៦២នាក់ បានដាច់ការទាក់ទងហើយបានធ្លាក់ចូលក្នុងសមុទ្រជ្វា នៅ ប្រទេសឥណ្ឌូនេស៊ី ប្រតិបត្តិការរុករក និងជួយស ង្រ្គោះកំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត។ រដ្ឋមន្រ្តីដឹកជញ្ជូនរបស់ឥណ្ឌូនេ ស៊ី បានឱ្យដឹងថា បំណែកយន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ី ត្រូបានគេរកឃើញនៅក្នុងសមុទ្រជ្វាប្រទេសឥណ្ឌូនេស៊ី។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Channel NewsAsia នៅទី១០ ខែមករា ឆ្នាំ២០២១។គួរជម្រាបថា យន្តហោះដឹកអ្នក ដំណើរខាងលើដែលមានជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូនេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំ ណើ រ និងក្រុមការងារយន្តហោះ៦២នាក់ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់៕យោងតាមសេចក្តី ថ្លែងការណ៍របស់ក្រសួងដឹកជញ្ជូនឥណ្ឌនេស៊ី បំណែកយន្តហោះត្រូវបានគេរកឃើញនៅក្នុងសមុទ្រដែលយន្តហោះនោះបានធ្លា ក់។ អ្នកជំនាញបានសន្និដ្ឋានជាលើកដំបូងថា អ្នកដំណើរ និងក្រុមការងារយន្តហោះទាំង ៦២នាក់ គ្មានសង្ឃឹមថា មានអ្នកនៅរស់រានមាន ជីវិតនោះឡើយ។ទោះបីជាយ៉ាងណា អាជ្ញាធរ និងក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី កំពុងតែប្រតិបត្តិការរុករក និងជួយស ង្រ្គោះដែលប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត។ ក្រុមស ង្គ្រោះនេះ ក៏បាន​រកឃើញ​កាបូបពីរ​ដែល​ស្រង់​ចេញពីសមុទ្រនេះផងដែរ។ កាបូបទីមួយ​មានផ្ទុកនូវទ្រព្យសម្បត្តិ និងខោអាវ​របស់​អ្នកដំណើរ និង​កាបូប​មួយទៀត​មានផ្ទុកសា កស ពមនុស្ស។ តែយ៉ាងណា គេកំពុង​ពិនិត្យបន្ថែមទៀត​ចំពោះ​កាបូបនេះ។ ក្រៅពីនេះ ក្រុមសង្គ្រោះ​ក៏បាន​រកឃើញ​នូវបំណែកផ្សេងៗទៀតផងដែរ ដែល​សុទ្ធតែ​អាចជារបស់​យន្តហោះ​ខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here