ពុទ្ធោ! រកឃើញក្មេងៗ ច្រើននាក់ក្នុង ហេតុការរន្ធ ត់ ធ្លា ក់យន្តហោះយប់មិញនេះ..(មានវីដេអូ)

0
150

បរទេស កាលពីថ្ងៃទី ៩ មករា ២០២១ យន្តហោះដឹកអ្នកដំណើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី Sriwijaya បានចាកចេញពីព្រលានយន្តហោះទីក្រុងហ្សាកាតា ហើយឆ្ពោះទៅកាន់ទីក្រុង Pontianak ភាគខាងលិចនៃខេត្តកាលីម៉ាន់តាន់ ។ភ្លាមៗពេលចាកចេញពីទីក្រុងហ្សាកាតា មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយយន្តហោះ Sriwijaya បានបាត់រយៈកម្ពស់ប្រមាណ ៣ ០០០  ម៉ែត្រ តែមិនមិនដល់ ៦០ វិនាទីផង មុនយន្ត ហោះ បាត់ចេញពីប្រព័ន្ធរ៉ាដា ។ ដោយផ្អែកលើបំណែកយន្តហោះ និងភ័ស្តុតាងមួ យចំនួន អាជ្ញាធរបានសន្មតើថា យន្តហោះខាងលើ មុខជាធ្លា ក់ចូលក្នុងសមុទ្រជ្វា ប្រទេសឥណ្ឌូណេស៊ី ។នេះបើយោងតាមកា រចុះផ្សាយរបស់សារព័ត៌មាន Chanel News Asia បានឱ្យដឹងថា ក្នុងចំណោមមនុស្សទាំង ៦២ នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរក្រុមហ៊ុនអាកា សចរណ៍ Sriwijaya Air របស់ប្រទេសឥណ្ឌូណេស៊ី ហើយបាន ធ្លាក់ចូលសមុទ្របាត់ខ្លួននោះ មានកុមារចំនួន ១០ នាក់ផងដែរ ខណៈនេះប្រតិបត្តិការរុករក និងជួយសង្គ្រោះកំពុងតែប្រព្រឹត្តិទៅយ៉ាងសកម្មបំផុត ខណៈមិនទាន់មានទិដ្ឋន័យជាក់លាក់បញ្ជាក់លម្អិតជុំវិញហេ តុការណ៍នេះ ឡើយ ។ ចំណែកសាច់ញាតិ គ្រួសារ មិត្តភក្ដិ របស់អ្នកដំណើរ កំពុងរង់ចាំព័ត៌មានអំពីមនុស្សជាទីស្រឡាញ់របស់ពួកគេយ៉ាងអន្ទះអន្ទែងបំផុត ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here