អបអរសាទរ! ណា ខុន សំរេចសែនជំនួសឲ្យការរៀបការធំដុំ និងបំពាក់ចិញ្ចៀន

0
187

ភ្នំពេញ៖ តារាសម្ដែងប្រុសរូបសង្ហា លោក ណា ខុន ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែទទួលបានភាពល្បីល្បាញក្នុង សង្គមសិល្បៈ ដោយបច្ចុប្បន្ន តារារូបនេះ មានភាពមមាញឹកខ្លាំងជាមួយការថតខ្សែភាពយន្ត ហើយតែងតែ ទទួលបានតំណែងជាតួឯកជានិច្ច។ បើទោះបីរវល់នឹងការងារ តែពេលនេះរូបលោក រកបានម្ចាស់ស្នេហ៍ មក ស្អំបេះដូង ដែលគូស្នេហ៍លោក មិនមែនជាអ្នកសិល្បៈដូចគ្នានោះទេ។យ៉ាងណាមិញក្រោយបានបង្ហាញមុខ ជា សាធារណៈអស់ពេលជាច្រើនខែឆ្នាំមកនេះ ពេលនេះ តារាប្រុសរូបនេះ និងគូស្នេហ៍ បានសម្រេចចិត្ត រៀបចំ ពិធី សែនជំនួសឲ្យការរៀបការធំដុំ ស្របពេលរដូវកាលកូវីដ។ដោយនៅក្នុងកម្មវិធីសែនចងដៃរបស់លោក និងភរិយាតារារូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ដែរគឺ មានការរៀបចំពិធី ប្រារព្ធទៅយ៉ាងអធិក អាធម ពិសេសប្រព្រឹត្តទៅដោយស្នាមញញឺម និងក្តីរីករាយតែម្តង ទោះបីមិនរៀបចំធំដុំក្តី៕ចង់ដឹងថាតើលោកណាខុន និងភរិយាស្វីតយ៉ាងណា ខាងក្រោមនេះជារូបភាពនៃពិធីសែនចងដៃរបស់លោកណាខុន និងភរិយា:

LEAVE A REPLY

Please enter your comment!
Please enter your name here