អីយ៉ាស! ធ្លាប់ឃើញតែចែ ដាណា ច្រៀងម្តងនេះពូ ម៉ៅ ដាក់មួយបទលាយឡំ កាយវិការលួងចិត្តប្រពន្ធអោយសប្បាយចិត្ត…(មានវីដេអូ)

0
71

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ទម្រាំតែបានក្លាយជាម្ចាស់​ហាងមាស​ពេជ្រ​ និង​ ជា​អ្នក​ជំនួញ​មួយ​រូបដ៏ជោគជ័យដូចពេលនេះ​អ្នកនាង ទ្រី ដាណា​ បានហែលឆ្លងកាត់ព្យុះភ្លៀង ទុក្ខលំបាកវេទនាជាច្រើនរាប់មិនអស់ ដូច្នេះហើយ ទើបអ្នកនាងសម្បូរទៅ ដោយបទពិសោធក្នុងកិច្ចការធ្វើជំនួញ ។ ដោយសារតែមានបទពិសោធក្នុងការធ្វើជំនួញ និង ជោគជ័យក្នុងជីវិតនេះហើយ អ្នកនាង បានផ្តល់នូវចំណុចគន្លឹះល្អៗដើម្បីឱ្យការធ្វើជំនួញទទួលបានជោគជ័យ និង ក្លាយជាអ្នកមាន ដូចជារូបអ្នកនាង ។ តើអ្នកនាង ទ្រី ដាណា មានចំណុចគន្លឹះអ្វីខ្លះ ដើម្បីចែករំលែកដល់មហាជន ដើម្បីឱ្យការធ្វើជំនួញទទួលបានជោគជ័យ និង ក្លាយជាអ្នកមានដូចជា
រូបអ្នកនាង ? នៅក្នុងការឡាយវីដេអូមួយ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាងទ្រី ដាណា បានធ្វើការចែករំលែកនូវចំណុចគន្លឹះរបស់ខ្លួនថា៖ គន្លឹះសំខាន់ ដែលនាំឱ្យការធ្វើជំនួញទទួលបានជោគជ័យ និង ក្លាយជាអ្នកមាននោះគឺទី១ ត្រូវមានគោលដៅច្បាស់លាស់ ក្នុងការធ្វើអាជីវកម្មរបស់ខ្លួន កុំរារែក ឬ អល់អែកក្នុងចិត្ត បើតាំងចិត្តថា ចាប់ប្រកបរបរនោះហើយ ។ ទី២ ត្រូវប្រកាន់នូវគោលជំហរ ស្មោះត្រង់ ជាមួយអតិថិជនដើម្បីឱ្យអតិថិជនមានទំនុកចិត្ត បើជារបស់ល្អប្រាប់គេថាល្អ ហើយបើវាមិនល្អ ក៏ត្រូវប្រាប់គេត្រង់ថា វាមិនល្អ ។ ទី៣ បើសហការគ្នារកស៊ីកុំព្រោះតែលុយក្បត់គ្នា វាមិនរីកចម្រើនទេ ។ យ៉ាងណាមិញស្របពេលមុខជំនួញកាន់តែរីកចំរើន ក្រលេកទៅ មើលគ្រួសារវិញចែដាណា កាន់តែមានសុភមង្គលដោយសារតែស្វាមីចេះយល់ចិត្ត និងផ្តល់ភាពកក់ក្តៅជាពិសេសកាលពីថ្មីៗនេះ ពូម៉ៅ ច្រៀងលាយឡំនិងកាយវិការអោយចែដាណា សប្បាយចិត្តទៀតផង

LEAVE A REPLY

Please enter your comment!
Please enter your name here