យល់យ៉ាងណាដែរ? ក្រោយផ្អើលថា តារាចម្រៀងពន្លកថ្មី តន់ ចន្ទសីម៉ា វ៉ាដាច់គ្រូបង្វឹក ឱក សុគន្ធកញ្ញា មានអី អ៊ាម វន្នី បញ្ចេញប្រតិម្មខ្លំាងៗជំនួសបែបនេះថា…

0
65

ភ្នំពេញ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា បើក្រឡេកមកមើលអ្នកម្តាយសម័យថ្មី ឱក សុគន្ធកញ្ញា ឯណោះវិញ សម្រស់ក៏នៅស្រស់ស្អាតដដែល និងចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈសារជាថ្មី បន្ទាប់ពីសម្រាលកូនរួច។ ថ្មីៗនេះ នៅលើ បណ្ដាញសង្គមហ្វេសប៊ុក មានការលើកឡើងមួយចំនួនតូច ដោយបានប្រៀបធៀបរវាងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង តារាចម្រៀងពន្លកថ្មី តន់ ចន្ទសីម៉ាបង្កឱ្យមហាជនផ្ទុះការភ្ញា ក់ផ្អើ ល និង ចា ប់អារ ម្ម ណ៍យ៉ាងខ្លាំង ព្រោះការលើកឡើងនោះហា ក់អះអាងច្បាស់ៗថា ពេលនេះ តន់ ចន្ទសីម៉ា បានឡើងកូ ដវ៉ាដា ច់ ឱក សុគន្ធកញ្ញា ទៅទៀត ការអះអាងខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញមួយរយៈចុងក្រោយនេះ បទចម្រៀងជាច្រើនបទរបស់តារាចម្រៀងស្រីគ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy តន់ ចន្ទសីម៉ា ដែលបង្ហោះនៅលើបណ្ដាញសង្គមកន្លងមកនោះសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពី សំណាក់ទស្សនិកជន ហើយមានបទចម្រៀងមួយចំនួនរបស់អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ រូបនេះ មានចំនួនអ្នកទស្សនាច្រើនជាងបទចម្រៀងរបស់ ឱក សុគន្ធកញ្ញា ដែលជាអតីតគ្រូបង្វឹកទៅទៀតងាកមកលោក អ៊ាម វន្នី ដែលជាអតីតបេក្ខភាព Cambodia Idol ដ៏លេចធ្លោមួយរូបវិញ លោកក៏បានលូកមាត់ក្នុងរឿងនេះដែរ ដោយលោកបានបញ្ចេញយោបល់ថា«គាំទ្រប្អូនស្រីច្រៀងល្អ ប៉ុន្តែមិនអាចប្រៀបជាមួយកិត្តិយសល្បីល្បាញ របស់រៀមច្បង ឱក សុគន្ធកញ្ញា ជាង ១០ ឆ្នាំកន្លងមកនេះបានទេ ប្អូនសន្សំពិន្ទុមិនទាន់គ្រប់គ្រាន់នៅឡើយទេ តែបើប្អូនល្បីបាន ១០ ឆ្នាំជាប់គ្នាប្រហែលអាចក្លាយជាទំពាំងស្នងឬស្សីនៃរៀមច្បងយើងបាន

LEAVE A REPLY

Please enter your comment!
Please enter your name here