កម្របានឃើញ ! គង់ ចាន់ស្រីមុំ ខឹងគេឡើងញ័រសាច់ រហូតដល់ថ្នាក់ប្រើពាក្យនេះ ទៅលើ…

0
95

ភ្នំពេញ  តារាសម្តែង និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ ដែលធ្លាប់ទទួលបានប្រជាប្រិយភាពកាលពីកន្លងកន្លងទៅនេះ ខណៈពេលដែលកាលពីប៉ុន្មានឆ្នាំមុននោះគេសង្កេតឃើញថានាងហាក់ដូចជាមានការសម្តែងរឿ​ ង​ជាច្រើនផងដែរ។ក្រោយពេលដែលអ្នកនាងរៀបការ មានស្វាមីរួច ក៏ស្រាប់តែគេមិនដែលបានឃើញនាងចូលសម្តែងនៅក្នុងខ្សែភាពយន្តណាមួយនៅឡើយទេ ក្រៅពីអាជីពបន្ថែមជាពិធីការិនីនោះ។ ជាពិសេសប​ន្ទាប់ពីអ្នក នាងសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់រួចមក អ្នកនាង ​គង់ ចាន់ស្រីមុំ ក៏ហាក់ដូចជាផ្តោតអារម្​មណ៍តែទៅលើការងារផ្ទាល់ខ្លួន និងគ្រួសារតែប៉ុណ្ណោះ។ដោយឡែក ថ្មីៗនេះស្រាប់តែតារាស្រី នាង គង់ ចាន់ស្រីមុំ បានធ្វើឱ្យ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានចេញមកបង្ហោះរូបរួមជាមួយ Caption យ៉ាងចាក់ដោតមួយប្រៀបដូចនាងកំពុងតែមានរឿង ឬ ចង់សំដៅលើនរណាម្នាក់ ។ជាមួយគ្នានោះ តាមរ​យៈសារបង្ហោះនោះ បានសរសេរថា «សន្តានមនុស្ស វាមិនបានបញ្ចេញឱ្យយើងស្គាល់នៅពេលដែលជួបយើងម្តង ឬ ពីរដងនោះទេ តែវានឹងបញ្ចេញនៅពេលដែលយើងស្គាល់វាកាន់តែយូរ វានឹងចេញធាតុពិតដោយឯកឯង អរគុណពេលវេលាដែលបានបង្រៀនឱ្យស្គាល់ពីពាក្យថា សន្តានមនុស្ស កាន់តែច្បាស់យ៉ាងណាមិញ ប៉ុន្មានថ្ងៃមកនេះ គេបានសង្កេតឃើញថា តារាស្រីខាងលើ ហាក់កំពុងតែផ្ទុះរឿងរ៉ាវមួយក្តៅគគុក ដោយមានអ្នកល​ក់អ​នឡាញម្នាក់បានប្រើល្បិចអាក្រក់រកស៊ីកាត់មុខ ហើយបានឃោសនាបង្អាប់ផលិតផលរបស់នាងមិនល្អ រហូតនាងបានឡាយពន្លះអ្នកលក់ម្នាក់នោះផ្អើលពេញហ្វេសប៊ុក ក្នុងនោះគេថែមទាំងឮថានាងនឹងប្ដឹងផ្ដល់ថែមទៀ​តផង ដែលទំនងជារឿងនេះហើយទើប ឈានដល់តារាស្រីរូបនេះផុសសារខាងលើឡើងមក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here